កំពង់ឆ្នាំង៖ថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំនិង១កញ្ចប់តូច ត្រូវបានសមត្ថកិច្ចចំរុះខេត្តត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ ឆែកឆេររកឃើញពីយុវជន៣នាក់ជាមុខសញ្ញាអ្នកជូញដូរគ្រឿង។ការបង្ក្រាបនិងចាប់ខ្លួនជនល្មើសខាងលើនេះបានធ្វើឡើងនៅម៉ោង៩និង០៥នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នៅចំណុចផ្លូវបែកជា៤មុខអាហារដ្ឋានម្លប់បៃតងស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងខេត្តបានអោយដឹងថា៖ជនល្មើសទាំង៣នាក់ដែលត្តូវបានសមត្ថកិច្ចចំរុះចាប់ខ្លួនបានមាន ១ឈ្មោះ ទុំ សុវណ្ណា អាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២ឈ្មោះ ឈួន សុភ័ស្ត អាយុ២០ឆ្នាំ ទើបតែចេញពីពន្ធនាគារខេត្តដោយជាប់ទោពីបទចែកចាយថ្នាំញៀន ៣ឈ្មោះ សុខប៊ុនធឿន អាយុ១៧ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។វត្ថុតាងដែលសមត្ថកិច្ចឆែកឆេរ និងរឹបអូសបានមាន៖ថ្នាំញៀនម៉ាទឹកក៣កញ្ចប់ធំនិង១កញ្ចប់តូច ជញ្ជីងកាស់ស្យូថ្លឹងគ្រឿងញៀន១គ្រឿង ទូរសព្ទ័ដៃ២គ្រឿង និងម៉ូតូម៉ាកស្មះរ៉ឺវូ១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1678 ។ជនល្មើសទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿ ងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី៤០ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បីធ្វើការចោទប្រកាន់និងផ្តន្ទាទោ សតាមផ្លូវច្បាប់៕