​​ជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់​ចេញពី​ផឹក​ស៊ីសំដៅ​មក​ផ្ទះ​បើក​ទៅបុក​ពីក្រោយ​គោយន្ត​បាក់ក​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​២​នាក់​

0

ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់​ចេញពី​ផឹក​សី​ុ​សំដៅ​មក​ផ្ទះ​បើក​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្តា ល​ឲ្យ​បាក់ក​ស្លាប់​ម្នាក់​និង​២​នាក់​ទៀត​របួសធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​កាលពី​យប់​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​លោក​មាស​ឬ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩​យប់មិញ​នេះ​មាន​ពលរដ្ឋ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ចេញ​មកពី​កន្លែង​ផឹកស៊ី​ក្នុងទិសដៅ​ពី​កើតមក​លិច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៍​រេ​ទៅបុក​ពីក្រោយ​រថយន្ត​កន្ត្រៃ​មួយគ្រឿង​គ្មាន​ភ្លើង​ឬ​ចំណាំងផ្លាត​បំភ្លឺ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ហុងដា​ម្នាក់​ឈ្មោះ ហៀ រ៉េត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាក់ក​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរimageពេទ្យ​។​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់ថា​គោយន្ត​កន្ត្រៃ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​នាពេល​បច្ចុប្បន្ន​នេះ ពុំដែល​ឃើញ​មាន​ដាក់​ភ្លើង​បំភ្លឺ ឬ​ចំណាំងផ្លាត​ទេ​ធ្វើ​ឲ្យ​អ្នកធ្វើ​ចរាចរណ៍​នៅពេល​យប់​បុក​ស្លាប់​ស្ទើរ​រាល់ថ្ងៃ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​ទេ​ពិសេស​គឺ​នគរបាល​សណ្តាប់ធ្នាប់​និង​នគរបាល​ចរាចរណ៍​ហាក់​មាន​ភាព​ធូររលុង​ចំពោះ​ករណីនេះ​ពេក​។​គោយន្ត​កន្ត្រៃ​និង​មូ​៉​តូ​ត្រូវបាន​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​យកទៅ​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕