កំពត៖នៅក្នុងបរិវេណវត្តពោធិ៍សត្ថារ៉ាម(ហៅវត្តដីក្រហម) ស្ថិតក្នុងភូមិព្រិច ឃុំបឹង
និមល ស្រុកឈូក លោកខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ
អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពតបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យ
ប្រើប្រាស់នូវសមិទ្ឋិផលនាៗក្នុងវត្តពោធិ៍សត្ថារាម (ហៅវត្តដីក្រហម)មានសាលាធម្មសភា
ស្រះទឹកនិងសមិទ្ឋិផលជាច្រើននៅក្នុងទីអារ៉ាមវត្តនេះ។ អង្គពិធីនេះផងដែរក៍មានការអញ្ជើ
ញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំអង្គភាព មន្ទីរស្ថាបន័នានាជុំវិញខេត្ត ព្រះសង្ឃ សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាពុទ្ឋបរិសទ្ឋ័ចំណុះជើងវត្តបានចូលរួមយ៉ាងច្រើនកុះករផងដែរ ។ បន្ទាប់ពីលោក វ៉ែន សុថា អភិបាលនៃគណៈអភិបាលស្រុក បានឡើង
ធ្វើរបាយការណ៍ ជំរាបជូន ថ្នាក់ដឹកនាំខេត្តនិងភ្ញៀវដែលបានចូលរួមស្តាប់ អំពីស្ថានភាព
ភូមិសាស្ត្រទឹកដីក្នុងស្រុកឈូកទាំងមូលនិងការអនុវត្តគោលនយោបាយចតុកោណរបស់
រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងអភិវឌ្ឍន៍
មានការីកចំរើនគួរឲ្យកត់សំគាល់ផងដែរនាពេលកន្លងមក ។ លោក ខូយ ឃុនហ៊ួរ អភិ
បាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍វាយតម្លៃខ្ពស់នូវរាល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកឈូកទាំងមូល ជាពិសេសចេះចូលរួមសហការក
សាងបាននូវសមិទ្ឋិផលនានានៅក្នុងស្រុកបានយ៉ាងច្រើនផងដែរ ធ្វើឲ្យមានការរីកចំរើន
ទាំងពុទ្ឋចក្រនិងអាណាចក្រដើរទន្ទឹមគ្នាផងដែរ។ លោកក៍បានលើកឡើងផងដែរជុំវិញការ
ប្រប្រួលអាកាសធាតុអាកាសធាតុឡើងកំដៅ គឺបណ្តាលមកពីការរិចរឹលនៃព្រៃឈើដែល
ពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋយើងនាំគ្នាទៅកាប់បំផ្លាញធ្វើអាជីវកម្ម និងកាប់ទន្ទ្រាន
ធ្វើដីកម្មសិទ្ឋជាដើម។ ជាហេតុធ្វើឲ្យគ្មានរុក្ខជាតិស្រូបយកទឹកភ្លៀងទើបអាកាសធាតុចេះ
តែ កើននូវកំដៅនិង ធ្វើឲ្យយើងជួបនូវគ្រោះរាំងស្ងួតយ៉ាងដូច្នេះ។ លោកអភិបាលខេត្តក៍
រំលឹកនិងសំណូមយ៉ាងទទូចផងដែរ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ លោកបានសំណូម
ពរដល់ក្មួយៗយុវវយ័មេត្តាកុំបើកយាន្តក្នុងល្បឿនៗពេក ត្រូវមានការប្រុងប្រយត្ន័ផង កុំយ
– កជីវិតទៅប្រឡែងនិងល្បែងគ្រោះថ្នាក់ បើសិនជាយើងពិការទាំងវយ័ក្មេងដោយគ្រោះថ្នាក់
ចរាចរណ៍ក្មួយៗនិងមានវិប្បដិសារីអស់មួយជីវិត។ នៅក្នុងឱកាសបុណ្យឆ្លងនិងសម្ភោធ
សមិទ្ឋិផលក្នុងវត្តពោធិ៍សត្ថារាមនាពេលនេះ លោកអភិបាលខេត្តនិងលោកជំទាវរួមជា-
រួមជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាបន័នានានិងមន្ត្រីរាជការជុំវិញខេត្ត បានប្រគេនបច្ចយ័ចូល
រួមក្នុងការកសាងចំនួន 9លានរៀលផងដែរ ៕




































