ជនសង្ស័យ​ចំនួន​៦៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​ក្នុង​បទល្មើស​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥

0

​កំពង់ឆ្នាំង​៖​ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦៨​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នគរបាល​ក្រុង ស្រុក​ក្នុង​ខេត្ត បង្ក្រាបបាន​ចំនួន​៣១​ករណី ក្នុងនោះ​ចាប់​តាម​ដីការ​៧​ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​តុលាការខេត្ត តាម​នីតិវិធី3 ច្បាប់ ដែល​ទុ​រ​លេខ​នេះ​គឺជា​របាយការណ៍​របស់​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥​។​
​ ​លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​តាម​របាយការណ៍​នៃ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ជនសង្ស័យ​៦៨​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​នៅក្នុង​ការបង្ក្រាប​ទាំង​៣១​ករណី​។​ក្នុងនោះ​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក ជួញដូរ ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​មាន​ចំនួន​១៩​ករណី និង​ការប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​មាន​ចំនួន​១២​ករណី​។​DSC06527
​ ​វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន​៖​ថ្នាំញៀន​យ៉ាម៉ា​ទឹកកក​ចំនួន​៦៣​កញ្ចប់ ស្មើនឹង​១៤៧.៦៤​ក្រាម​,​ម៉ា​យ៉ា​គ្រាប់​ពណ៌​ផ្កាឈូក​អក្ស​WY​ចំនួន​៣​គ្រាប់​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង​,​អាវុធ​កែច្នៃ​៤​ដើម​,​កាំបិត​ចុង​ស្រួច​៥,​និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។ ចំណែក​សម្ភារៈ​ដែល​បាន​ដកហូត​ជាមួយ​គ្រឿងញៀន​មាន រថយន្ត​១​គ្រឿង​,​ម៉ូតូ​៣០​គ្រឿង​,​ទូរស័ព្ទ​៧៣​គ្រឿង​,​កងដៃ​៧​កង ខ្សែក​២​ខ្សែ បណ្តោង​៣ ប្រាក់​ខ្មែរ​ចំនួន​១​លាន​៧៩​ម៉ឺន​រៀល និង​ប្រាក់​ដុល្លា​១០០​ដុល្លា​។​DSC06529
​ ​លោក ប្រាក់ វុទ្ធី បាន​អោយដឹងទៀតថា​៖​ក្នុង​ខែ​កន្លងមកនេះ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​,​ផលប៉ះពាល់​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ដល់​គ្រឹះស្ថានសិក្សា និង​សហគមន៍​បាន​ចំនួន​៤២​លើក មាន​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​១៩២៨​នាក់ ស្ថិតក្នុង​៧​ស្រុក​និង​ក្រុង​១​របស់​ខេត្ត​។​
​ ​ដោយឡែក​ទិសដៅ​អនុវត្ត​បន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​គឺ​៖ អប់រំ​បំបាត់ ប្រសិទ្ធិភាព​ដល់​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​តាម​បណ្តា​ស្រុក​ក្រុង​ទូទាំង​ខេត្ត​,​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ផលប៉ះពាល់​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន ដល់​គ្រឹះស្ថានសិក្សា និង​សហគមន៍​នានា​ក្នុង​ខេត្ត​។​បន្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ដើម្បី​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​។​លោកស្នងការ​ខេត្ត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​,​មន្ត្រីរាជការ​,​អាណាព្យាបាល​ទាំងអស់ រួមសហការ​ជាមួយ​សមត្ថកិច្ច រាយការណ៍​អោយបាន​ទាន់ពេលវេលា​ពេល​ឃើញ​មុខសញ្ញា គ្រឿងញៀន ដើម្បី​រួមចំណែក​ទប់ស្កាត់ បង្ក្រាប កំចាត់​អោយអស់​នូវ​មុខសញ្ញា​គ្រឿងញៀន​ក្នុង​ខេត្ត​៕DSC06530