.សៀមរាប៖ . ក្រោមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៏ត្រូវការធនធានមនុស្សជាចំបង ។ ទទឹមនឹងនោះដែរប្រទេសនានាជាមិត្តភាពក៏កំពុងតែជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៏។ ជាក់ស្តែងកាលពីខែឧសភាឆ្នាំ២០១៥នេះកក
បាតក្រហមមិត្តភាពកម្ពុជាកូរ៉េសហការជាមួយអង្គការខាំបូប្រែនបានចុះមកសិក្សានៅភូមចុងស្ពានបានពិនិត្យឃើញថា ភូមិមួយនេះជាភូមិចុងកាត់មាត់ញ៉កក្រទាំងទ្រព្យសម្បត្តិ ក្រត់ទាំងធនធានមនុស្សទើបអង្គការទាំងពីរជួយកសាងសាលារៀន១ខ្នងមានពីរបន្ទប់ធ្វើអំពីរថ្មរក្រោមឈើលើប្រក់សង្កសី ផ្ទះពីរខ្នង អណ្តូងទឹកពីរ ស្រះទឹកមួយមានទំហំ១៤ម៉ែត្រគុណនឹង២២ម៉ែត្រជំរៅ៤ម៉ែត្រជូនសិក្សានុសិស្សនឹងប្រជាពលរដ្ឋក្រីក្រក្នុងភូមិ។ រហូតមកដល់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥កកបាតក្រហមមិត្តភាពកម្ពុជាកូរ៉េនឹងអង្គការខាំបូប្រែនបានចុះមកធ្វើពិធីប្រគល់សមិទ្ធិផលខាងលើ ចែកអំណោយជូនសិស្សចំនួន១៥០នាក់ នឹង ជនក្រីក្រក្នុងនោះ
មាន អង្ករចំនួន.១០០០គីឡូក្រាម . កង់ចំនួន៥គ្រឿង, ខោអាវចំនួន៤៥កេះ, អាគុយ៤០អំពែរ២ , ផ្ទាំងសូឡា២, នឹងដើមស្វាយចំនួន១០០ដើមទៀតផង។ ស្របពេលនោះដែរ លោកញឹក កែវ ស្នងការរងនគរបាលខេត្តសៀមរាបតំណាងឲ្យភាគ្កីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទាំងពីរ ព្រមទាំងផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឲ្យចេះសាមគ្គីគ្នានឹងយកចិត្តទុកដាក់គោរពតាមច្បាប់របស់រដ្ឋ។ ចំពោះសិស្សត្រូវខិត្តខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹងដើម្បីសំរាប់វាសនាអនាគត់របស់ខ្លួនទៅថ្ងៃខាងមុខ។
ស្រុកជីក្រែង ព្រំ សុខា . អឿន រុន




































