ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​រួម​និង​ថ្នាំញៀន​៣​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច ត្រូវ ក្រុម​សមត្ថកិច្ច​ចំរុះ​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់​ក្របួច​បាន​

0

កំពង់ឆ្នាំ៖​នៅ​ម៉ោង​៩​និង​០៥​នាទី​យប់ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ថ្នាំញៀន​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់ ឆែក​រកឃើញ​ពី​ជនDSC05116សង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​អ្នក​ជូ​ញ​ដូរ​គ្រឿង​។​
​ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ជនល្មើស​ទាំង​៣​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ឆែក​រកឃើញ​គ្រឿងញៀន ធ្វើការ​ចាប់ខ្លួន​ខាងលើ​នេះ​មាន ១-​ឈ្មោះ ទុំ សុ​វណ្ណា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ២-​ឈ្មោះ ឈួន សុ​ភ័​ស្ត អាយុ​២០​ឆ្នាំ ទើបតែ​ចេញពី​ពន្ធនាគារ​ខេត្ត​ដោយ​ជាប់​ទោ​ពីបទ​ចែកចាយ​ថ្នាំញៀន ៣-​ឈ្មោះ សុខ​ប៊ុនធឿន អាយុ​១៧​ឆ្នាំ ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​DSC05100
​វត្ថុតាង​ដែល​សមត្ថកិច្ច​ឆែក​រកឃើញ និង​រឹបអូស​បាន​មាន​៖​ថ្នាំញៀន​ម៉ា​ទឹក​ក​៣​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច ជញ្ជីង​គ្រឿងញៀន​១​គ្រឿង ទូរ​សព្ទ័​ដៃ​២​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វូ​១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D-1678 ។​
​ ​ជនល្មើស​ទាំង​៣​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿ ង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕DSC05105 DSC05118
​ ​