ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង រួមជាមួយ​ថ្នាកដឹកនាំ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ

0

កំពង់ឆ្នាំង៖ សិស្សានុសិស្ស​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​អបអរសាទរ ទិវា​បរិស្ថាន​៥​មិថុនា នៅ​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង រួមជាមួយ​ថ្នាកដឹកនាំ1 មន្ត្រីរាជការ​មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ដើម្បី​អបអរ​ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​អន្តរជាតិ ៥​មិថុនា ក្រោម​ប្រធានបទ “​ប្រាំពីរ​ពាន់​លាន​សុ​បិ​ន្ត ភពផែនដី​តែមួយ រស់នៅ​ដោយ​ចីរភាព​”​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​អាយ​ដឹងថា ទី​វា​បរិស្ថាន ត្រូវបាន​រដ្ឋាភិបាល និង​បណ្តា​ប្រជាជាតិ​ទាំងអស់​លើ​សកលលោក ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំង ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង អំពី​ភាពចាំបាច់ និង​សារៈប្រយោជន៍ នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង ការប្រើប្រាស់​ធនធានធម្មជាតិ​អោយបាន​សមស្រប សំដៅ​ប្រែក្លាយ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​មហាជន គ្រប់​មជ្ឈដ្ឋាន អោយទៅជា​4កម្លាំងចលក​រ ដើម្បី​រួមចំណែក​ដល់​ការលើក​កំពស់​ប្រសិទ្ធិភាព ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន លើ​ភពផែនដី ស្របតាម​ទស្សនាទាន ៉​រស់នៅ​ដោយ​ចីរភាព ៉ ។
​ ​នាឱកាស​នោះ​ផងដែរ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អោយដឹងថា តាម​គោលការណ៍​ណែនាំ របស់​ឯកឧត្តម​អភិបាល នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​បណ្តា​គ្រប់​មន្ទី​អង្គភាព​ទាំងអស់ នៅក្នុង​ខេត្ត​ចូលរួម​សំអាត ដោយ​ការប្រមូល​សម្រាម​តាម​ដងផ្លូវ​សាធារណៈ ក៍​ដូចជា​ក្នុង​សារមន្ទីរ ជា​រៀងរាល់​ចុង​សប្តាហ៍ គឺ​នៅ​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​រក្សា​អោយបាន នូវ​បរិស្ថាន​ល្អ​ស្របតាម​ពាក្យ​ស្លាក “​ទីក្រុង​ស្អាត ទីក្រុង​បៃតង ផ្ដើមចេញពី​យើងទាំងអស់គ្នា​” ៕1