ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ដបន្ទាយមានជ័យជាច្រើននាក់បានបើកយុទ្ធនាការចុះត្រួតពិនិត្យនិងធ្វើការអប់រំ ចំពោះអ្នកបើករថយន្ដចូលចិត្តដឹកទំនិញសំពីងសំពោង ព្រមទាំង ខុសបច្ចេកទេសលក្ខណៈយានយន្ដ ក្នុងការ ធ្វើដំណើរតាមដងផ្លូវ
ជាតិ ។យុទ្ធនាការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដែលធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥នេះ។
លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបាននិយាយថាដោយយោងតាមចំណារឯកភាពពីសំណាក់ លោកអភិបាលខេត្ដ លើការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោករួចមកលោកបានចាត់ឱ្យការិយាល័យជំនាញចុះទៅធ្វើការត្រួតពិនិត្យនិងធ្វើការអប់រំចំពោះរថយន្ដទាំងឡាយណាដែលដឹកឥវ៉ាន់មានលក្ខណៈសំពីងសំពោង អត់ស្លាក
លេខ អត់មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឈៀក ដោយ ឱ្យម្ចាស់រថយន្ដទាំងនោះធ្វើកិច្ចសន្យាអប់រំនិងធ្វើការណែនាំ។លោកបន្តទៀតថា យុទ្ធនាការខាងលើនេះកម្លាំងបានឃាត់បានរថយន្តចំនួន១៤ គ្រឿង ដើម្បីអប់រំនិងណែនាំនិងយុទ្ធនាការខាងលើនេះនិងបន្ដធ្វើឡើងតាម គោលដៅ នានាលើដងផ្លូវ ដើម្បីចូលរួមឱ្យខាងតែបានដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននឹង កំពុងកើតឡើងគួរឱ្យមានការ ព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា។



































