ខេត្តបន្ទាយមានជ័យ៖ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដបន្ទាយមានជ័យដែលដឹកនាំដោយលោកធិនសីុនដេតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទ
ម៉ាទឹកកក ចំនួន៧កញ្ចប់តូចនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៥នៅក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកធិន ស៊ិនដេត ដែលជាអ្នកដឹកនាំ កម្លាំងបង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀនខាងលើនេះបាននិយាយថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៏ ត្រីអាត់ខែមស្នងការនគរបាលខេត្ដបានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នោះមាន១ឈ្មោះកៀន ម៉េងភាវ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ សេម ឆៃណា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកធិន ស៊ិនដេតបានបញ្ជាក់ទៀតថាជនសង្ស័យទាំងពីរនាក់ នៅមុខសមិត្តកិច្ចបានឆ្លើយសារភាពថាខ្លួនទាំង២នាក់ពិតជាបានចែកចាយគ្រឿងញៀនពិកប្រាកដដូចការចោតរបស់សមិត្តកិច្ចពិតម៉ែន។ស្ថិតក្រោមការសួរនិងសើបអង្កេតរួចមកនគបាលប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងជនសង្ស័យទាំង២នាក់នោះបញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ៕



































