កំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែស្រវឹងជិៈម៉ូតូទៅបុកនិងគល់ដើមដូងពេញទំហឹង ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នៅ ភូមិកញ្ចោង ឃុំជ្រេស ស្រុកកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបាននិយាយថាៈ យុវជនរងគ្រោះមានឈ្មោះ ឈឺន សុខវ៉ាន់ អាយុ២៥ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ យុវជនខាងលើបានផឹកស្រវឹង ដោយបានបើកម៉ូតូម៉ាក សេ១២៥ ពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AW. 2120ត្រឡប់ មកផ្ទះវិញ ក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងក៏បានជ្រុលទៅបុកជាមួយនិងគល់ដូងបណ្តាលអោយផ្លោងខ្ទៀតពីម៉ូតូជាង៥ម៉ែត្រ រងរបួសធ្ងន់បាក់កនិងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបានត្រួតពិនិត្យនិងបានឃើញជនរងគ្រោះរបួសផ្នែកក្បាល និងបាក់ក ហើយបានប្រគល់សពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំនៅដ្ឋាន។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង មានអ្នកស្លាប់ដោយសារជិៈម៉ូតូដួលដោយខ្លួនឯងមានចំនួន៣នាក់ហើយ ក្នុងចន្លោះពីថ្ងៃទី ៣១ ខែឧសភា មកដល់ថ្ងៃទី០២ ខែមិថុនា គឺក្នុងក្រុងកំពង់ឆ្នាំង២នាក់ និងស្រុកកំពង់ត្រឡាចខាងលើនេះម្នាក់ ៕




































