លោកនាយរ​ងខ​ណ្ឌ័​ជលផល​ខេត្ត​ម្នាក់​បើករថយន្ត​ទៅ​មើល​ចំការ​ងោកងុយ​ ​ក្រឡាប់​បះជើង​ធ្លាក់​ផ្លូវ​របួសស្រាល​

0

 ​កំពង់ឆ្នាំង​៖​រថយន្ត​តា​កូ​ម៉ា​១​បាំង​កន្លះ​មួយគ្រឿង​បាន​ក្រឡាប់​បះជើង​ធ្លាក់​ពី​ផ្លូវ​ក្រាល​កៅ ស៊ូ ខ​ណះ​ពេលដែល​អ្នកបើកបរ​លេប​ថ្នាំ​ផ្តាស់​សាយ ងុ​យ​ដេក​បើកបរ​ទាំង​ងោកងុយ និង​បណ្តាលអោយ​អ្នកបើកបរ​រងរបួស​ស្រាល​ផងដែរ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០DSC05008​និង​៤៥​នាទី ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុ ករលារ​ប្អៀ​រ​។​​ ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​ដែល​បើកបរ​រថយន្ត​ខាងលើ ជា​នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង រស់នៅ​ក្នុងភូមិ​ផ្សារលើ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ មុនពេល​កើតហេតុ​គេ​ឃើញ​គាត់​បាន​បើកបរ​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q . 6963 បើកបរ​ក្នុងទិសដៅ​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​មើល​ចំការ​នៅ​ស្រុក​ទឹកផុស លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​រូបគាត់​បាន​លេបថ្នាំ​ផ្តាស​សាយ​មាន​ភាព​ងោកងុយ​ក៏បាន​បើករថយន្ត​ធ្លាក់​ពីលើ​ផ្លូវជាតិ​មក​ផ្នែក​ខាងស្តាំ ប៊ិ​សបុ​ករបង​ផ្ទះ​អ្នកស្រុក ខ​ណះ​នោះ​រូបគាត់​បានដឹងខ្លួន ក៏បាន​បួង​ចង្កូត​មក​ខាងឆ្វេង​វិញ ហើយក៏​ធ្វើអោយ​រថយន្ត​ក្រឡាប់​ពីរ​បី​ត្រឡប់​បះជើង​ឡើងលើ ធ្លាក់​ពីលើ​ផ្លូវជាតិ​និង​បណ្តាលអោយ​គាត់​រងរបួស​ស្រាល​ផងដែរ​។​DSC05005
​ ​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​ជួល​រថយន្ត​បែន​ដឹក​ដី​អោយជួយ​អូស​រថយន្ត​របស់គាត់​អោយ​ផ្ងារ​ឡើងវិញ ដើម្បី​សណ្តោង​យកទៅ​ជួសជុល​ប្រើប្រាស់​វិញ​។​នៅក្នុង​ហេតុការណ៍​ខាងលើនេះ គេ​មិន​បានឃើញ​សមត្ថកិច្ច​មក​ធ្វើការ​វាស់វែង​អ្វី​ឡើយ ព្រោះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​។​ករណី​ខាងលើនេះ​គឺ​កើតឡើង​ដោយសារតែ​ខ្វះ​ការប្រុងប្រយ័ត្ន បើកបរ​ក្នុង​ភាព​ងោកងុយ និង​ក៏មាន​សំណាងល្អ​ផងដែរ ដោយសារ​តែមាន​គ្រោះថ្នាក់​តែម្នាក់ឯង​មិន​ប៉ះពាល់​ដល់ផ្ទះ​អ្នកស្រុក និង​អ្នកធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​៕DSC05002