យុវជន​ម្នាក់​ចាប់​ក្មេងស្រី​១៤​ឆ្នាំ​រំលោភ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកយើង​ស្រឡាញ់គ្នា តែ​សមត្ថកិច្ច​ឆ្លើយថា​រំលោភ​អ​និតិ​ជន​គឺ​ខុសច្បាប់​

0

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក​ជល​គី​រី ធ្វើការ​ចាប់ខ្លួន ដោយ​ចោទ​ប្រ កាន់ ពីបទ​ចាប់រំលោភ ក្មេងស្រី​អាយុ​១៤ ឆ្នាំ ដែល​បាន​ប្រ​ពឹ​ត្ត​ឡើង​កាលពី​វេ​ល​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៥ នៅ​វាលស្រែ​ក្នុងភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រីDSC05131 ស្រុក​ជល​គី​រី ។​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​មក​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។
​ ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បានអោយដឹងថាៈ​៖​ជនសង្ស័យ​រូបនោះ មានឈ្មោះ ហយ សំណាង អាយុ​២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​នារី​រងគ្រោះ​មាន​អាយុ​១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។
​លោក​អោយដឹងថាៈ​នៅ​យប់​ថ្ងៃកើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​រងគ្រោះ​បាន​ត្រឡប់​មកពី​ផ្ទះ​ជីដូន​ឈ្មោះ យាយ ភី​តា​ស៊ីម មក​ផ្ទះ នៅពេល​ដើរមក​ជិត​ដល់ផ្ទះ​ឈ្មោះ ហាក់ ក៏បាន​ជួប​ជនសង្ស័យ​ឈ្មោះ ហយ សំណាង ពេលនោះ​ឈ្មោះ ហយ សំណាង បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ខ្ទប់មាត់ រូ​ច​បី​យកទៅ​ក្នុង​ស្រែ និង​ចាប់រំលោភ​តែម្តង​។​ក្រោយពេល​ចាប់​ក្មេងស្រី​រំលោភ​ហើយ ជនសង្ស័យ​បានគេច​ទៅផ្ទះ បាត់​ចំណែក​ក្មេងស្រី​រងគ្រោះ​ពេល​ដើរ​ត្រឡប់មកផ្ទះ​វិញ បាន​ជួប​ឪពុក​បង្កើត​ដែល​កំពុង​តាមរក​ហើយ​នាង​បាន​រៀបរាប់​រឿងរ៉ាវ​ខាងលើ​ប្រាប់​ឪពុក​នាង និង​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។DSC05129
​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​៖ ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ខាង​​លើ​នេះ​មែន ព្រោះ​ពួកយើង​ស្រលាញ់គ្នា ។ សមត្ថកិច្ច​នគរបាល ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ របាល​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​តាម​និតិ​វិធី ព្រោះថា​ការរួម​ភេទ​ជាមួយ​អ​និតិ​ជន ទោះ​ក្នុង​រូបភាព​ត្រូវ​គ្នា ឬក៏​ស្រឡាញ់គ្នា​ដោយ​ក៏ត្រូវ​មានទោស​ទ​ណ្ឌ័​ដែរ ច្បាប់​មិន​លើកលែង​ឡើយ ៕DSC05133