សមត្ថកិច្ច​ចាប់​រថយន្ត​យី​ឌុប​ដឹក​របស់​មេ​ឈ្មួញ ឆាយ ជ្រាយ ខ​ណះ​រៀប​ឡើង​ទូកដរ​ចម្លង​ស្រុក​ព្រែក​ប្រសព្វ​

0

​ក្រចេះ​៖ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ធុច បញ្ជៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បានធ្វើ​ការចាប់​ឃាត់​រថយន្ត​យី​ឌុប​ដឹក មួយគ្រឿង កាលពី​វេលា​ម៉ោង ២​យប់ ថ្ងៃទី​៣​ឈានចូល​ថ្ងៃទី​៤ នេះ នៅ​ចំនុច​កំពង់ចម្លង​កំពង់​គរ ស្ថិតក្នុង​ស្រុក​ព្រែក​ប្រសព្វ hខេត្តក្រចេះ ។រថយន្ត​ដឹកឈើ​មួយគ្រឿង​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ​ត្រូវបាន​គេ​ដឹងថា ជា​កម្ម​សិទ្ឋិ​របស់​មេ​ឈ្មួញ​ដ៍​ល្បី​ម្នាក់ ឈ្មោះ ឆាយ ជ្រាយ ដែល​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ក្រចេះ និង​ខេត្តស្ទឹងត្រែង នាំ​ឆ្ពោះ ទៅ​ស្រុក​ដំបែរ​នៃ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ខ​ណះ រថយន្ត​មួយគ្រឿង​រៀប​និង​បើក​ឡើង​ដរ​ច​ម្ល​ង់ ពី​ឃុំ​កំពង់​គរ ឆ្ពោះទៅ​ស្រុក​ឆ្លូង ដើម្បី​បន្តរ​ទៅ​ខេត្ត​ត្បូងឃ្មុំ​នោះ ។​

រថយន្ត​យី​ឌុប​ប្រាំ​ភ្លៅ​ខាងលើ​មាន ផ្ទុក​ឈើ​អារ​និង ឈើ​ធ្នង់​ពេញប្រៀប ត្រូវបាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ បញ្ជូន​យកទៅ​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ព្រែក​ប្រសព្វ ដើម្បី​ធ្វើការ​វ៉ា់​ស់វែង និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ ។ ជាមួយនិង​ការចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ សមត្ថកិច្ច​ក៍ បាន​ឃាត់ខ្លួន​អ្នកបើកបរ​និង​កម្មករ​ចំនួន​៧​នាក់ បញ្ជូន​ទោ​ខេត្តក្រចេះ ដើម្បី​ធ្វើការ​សាកសួរ ។​o

ប្រភពពី​ប្រជាពលរដ្ឋ លក់ដូរ​នៅ​ចំណុច​កំពង់​ច​ម្ល​ង់​ខាងលើ បាន​បង្ហើប​អោយដឹងថា រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ​ឆាយ ជ្រាយ បាន​ដឹក​ឆ្លងតាម​កំពង់ចម្លង​កំពង់​គរ ឆ្ពោះទៅ​ស្រុក​ឆ្លូង ស្ទើ​តែ​ជា​រៀងរាល់​យប់​ទៅហើយ​ដែល​សុ​ទ្ឋ​សឹង​ជា ប្រភេទ រថយន្ត​ធំៗ​បែបនេះ កន្លងមក​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប នោះឡើយ ដោយសា​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​ពីក្រោយ​ខ្នង ទើបតែ​លើក​នេះ​ដោយមាន​ការបញ្ជា​រដឹក​ផ្ទាល់​ពី​សំណាក់​លោក ធុច បញ្ជៈ​សន្តិភាព ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ទើប​អាច​ធ្វើការ​បង្ក្រាបបាន ។
ប្រជាពលរដ្ឋនៅក្នុង​ឃុំំ​ពង់​គរ មានការ​អរសាទរ​ចំពោះ​ប្រតិបត្តិ​បង្ក្រាប​ខាងលើនេះ ដោយ​ពួកគាត់​បានលើកឡើង​ថា កន្លងមក​រថយន្ត​ដឹកឈើ​របស់​ក្រុម ឈ្មួញ ឈ្មោះ ឆាយ ជ្រាយ បាន​ផ្ទុក​លើស​ទំងន់​បង្ករ​អោយ​ផ្លូវ​មួយចំនួន​នៅក្នុង​តំបន់​នោះបាន​រង​ការខូចខាត​ជាប្រចាំ ។ ដោយ​ពួកគាត់​ស្នើរ​មន្ត្រី​ជំនាញ​សា​ធា​រះ​ការ ត្រួត​ពិនិត្យមើល ចំពោះ​កំពង់ចម្លង​កំពង់​គរ ឆ្ពោះទៅ​ស្រុក​ឆ្លូង​នេះ ដែល​តែងតែ​លួច​ចម្លង​ប្រភេទ​រថយន្ត​ធំៗ​ដែលមាន​ផ្ទុក​លើស​ទំងន់​បែបនេះ រាល់​យប់ បង្ករ​អោយ​ផ្លូវ​រង​ការខូចខាត​ក៍ដោយ​សារ​ក្រុម​រថយន្ត​ដឹកឈើ បែប​នេះឯង ៕h