ប្រជាពលរដ្ឋ​ឃុំ​ម្សាក្រង​ជួប​គ្រោះ​រាំ​ថ​ស្ងួត​ខ្វះខាត​ទឹក​ត្រូវបាន​ឧកញ៉ា លឹម ប៊ុណ្ណា ជួយ​ជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​

0

​ខេត្តកំពង់ធំៈ ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ នៅក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ជួប​នូវ​គ្រោះរាំងស្ងួត​ហួតហែង ខុសពី​ឆ្នាំមុនៗ បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ស្ទឹង​ស្ទោង ខ្វះខាត​ទឹក​ក្នុងការ​ប្រើប្រាស់ បង្ករ​ឲ្យ​មនុស្ស សត្វ​ជួប​នូវ​ផល​ពិបាក ដោយសារតែ​ទឹកស្ទឹង​ស្រុក​ស្ទោង រីងស្ងួត​ប្រេះ​ក្រហែង ដែលជា​ហេតុការណ៍​ចម្លែក​ក្នុង​ឆ្នាំ ២០១៥​។​12
​ប្រជាពលរដ្ឋ ជាច្រើន​ភូមិ​កំពុងតែ​នាំគ្នា​ព្រួយ​បារ​ម្មណ៍ ទាំង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទឹក​សម្រាប់​ឲ្យ​ម​ឆ្ឆា​ជាតិ ពង​កូន ដោយសារតែ​ជា​រៀងរាល់ឆ្នាំ​ថ្ងៃទី​១ ខែ មិថុនា ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ជលផល បិទ​ការនេសាទ​ត្រី តែ​ឆ្នាំនេះ ថ្ងៃទី​៥ ខែមិថុនា ទៅហើយ​នៅ​ពុំទាន់​មានទឹក​ដក​នៅតាម​ស្រែ និង​នៅក្នុង​ស្ទឹង​នៅឡើយ បែរជា​បាត​ស្ទឹង​ប្រេះ ក្រហែង​ទៅវិញ និង​ព្រួយ​ថា​និង​មានការ​ខ្វះខាត​ត្រី​សាច់ សម្រាប់ ពួកគាត់​ដែ​ម​មាន​មុខរបរ​នេសាទ​ត្រី ។​11
​ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រង​ទុក្ខ និង​ជួប​ការលំបាក​ក្នុងការ​ប្រើប្រាស់ ទឹក ត្រូវបាន​លោក ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នារ នាំយក​គ្រឿងចក្រ​អ៊ិ​ច​ស្ការ​វ​ទ័​រ មក​កាយ​ជា​ស្រះ​នៅតាម បាត​ស្ទឹង ជាច្រើន​កន្លែង ក្នុង​រយះពេល​២​ថ្ងៃ ក្នុង​ឃុំ​ម្សាក្រង កាលពី​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៥ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ទឹក ដោយសារតែ​លោក​ឧកញ៉ា បានឃើញ​នូវ​ផល​ពិបាក​របស់​ប្រជាពលរដ្ឋ ដែល​នាំគ្នា​ជីក​កូន​អន្លង់ តូចៗ​ហើយ​នាំគ្នា​ដង​សំរិត​យក​ទឹក ដ៏​សែន​ខ្លោចផ្សារ ទើប​បញ្ជារ​ឲ្យ​ក្រុមការងារ​ស្រុក និង​លោក គន ចាន់​ស៊ី​ហា សង្កាត់រដ្ឋបាល​ជលផល​ស្ទោង ដឹកនាំ​គ្រឿងចក្រ​ជីក​ស្រះ កាយ​អណ្តូង​ក្នុង​បាត​ស្ទឹង​ដើម្បី​យក​ទឹក​ទៅប្រើ​ប្រាស់​។​8
​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ យ៉ាងខ្លាំង​ចំពោះ​លោក ឧកញ៉ា លឹម ប៊ុណ្ណា ដែល​បាន​ជួយសង្គ្រោះ​អាយុជីវិត​របស់ ប្រជាពលរដ្ឋ​ឲ្យ​ផុតពី​គ្រោះធម្មជាតិ នឹង​ជា​គុណបំណាច់​យ៉ាង​ធំធេង ក្នុង​ការលះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក ឧកញ៉ា មក​ធ្វើ​មហា​បុណ្យ​នេះ ពិតជា​បានទទួល​នូវ​កុសល់ផល​បុណ្យ​យ៉ាង​ក្រៃលែង ដែល​ចាស់​បុណ្យ​ពោលថា ធ្វើបុណ្យ​ដែល​ទទួលបាន​កុសល់​ច្រើន​លើសលប់​នោះ គឺ​ទី​១ ធ្វើ​ស្ពាន ធ្វើ​ផ្លូវ ជីក​អណ្តូង កាយ​ស្រះ និង​សាងសង់ ព្រះវិហារ ដែល​បុណ្យ​ទទួលបាន​រាល់ថ្ងៃ នៅពេល​ដែលមាន​មនុស្ស​ប្រើប្រាស់ ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ជូនពរ​ដល់​លោក ឧកញ៉ា លឹម ប៊ុណ្ណា និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បានគិត​គូរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​7
​មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ ប្រធាន អនុប្រធាន​មន្ទីរ​ពាក់​ព័​ន្ឋ នៅក្នុង​ខេត្តកំពង់ធំ នាពេល​បច្ចុប្បន្ន​ដែល ពុំមាន​ឆ​ន្ទះ​គិតគូរ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ទោះ​ជួប​ការលំបាក​ក្តី ជួប​គ្រោះ​មហា​ហ​ន្ត​រាយ​ក្តី ពុំដែល​ចុះ​ធ្វើការ​ពិនិត្យ ស្ថានភាព​ប្រជាពលរដ្ឋ​យ៉ាងម៉េច​នោះទេ គឺ​ការងារ​អ្វី​ទាល់​តែមាន អភិបាលខេត្ត​ចាំ​ទាញ​ក្រ​លុះ រុញ​គូត ចង្អុល បង្ហាញ ទើប​ពួកគាត់​ភ្ញាក់រលឹក​នាំគ្នា​ធ្វើ បើ​ពុំ​នោះទេ​ប្រជាពលរដ្ឋ​ច្បាស់​ជា​រង​ទុក​វេទនា​មិនខានឡើយ ជាពិសេស​ថ្មី​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រួចមកហើយ ដល់​មន្ទីរ​អង្គភាព និង​ស្ថាប័ន ទាំងអស់​ត្រូវមាន​ម្ចាស់ការ​ដោយ ខ្លួនឯង និង​ទទួលខុសត្រូវ​តាម​តួនាទី ដោយ​មិនចាំបាច់​តែ​បញ្ញា និង​អនុសាសន៍ ចង្អុល បង្ហាញ ទើបបាន​នាំ គ្នា​ធ្វើ​នោះទេ ។​
​ដោយ ប៊ុន រដ្ឋា
6 5 4 3 2 1