​កាច់ករ​ម៉ូតូ​បានសម្រេច តែ​សំណាងអាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់ ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​

0

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង សល់​តែ​ដង្ហើមចង្រិត ទើប​សម្រេច​ប្រគល់អោយ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ បានសម្រេច​ទៅហើយ តែ​សំណាងអាក្រក់ ត្រូវគេ​តាម​ទាន់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៥  នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​២ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យ​ខាងលើ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​មុនពេល​សមត្ថកិច្ច​ទៅដល់ រូបគេ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ រហូតដល់​សន្លប់​លែង​ដឹងអី ។ ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ មានឈ្មោះ ភួង មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ក្នុងភូមិ​ទ្រា​៣ ក្រុមទី​៣ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ មាន​ស្រុកកំនើត​នៅ​ខេត្តព្រៃវែង ។​
​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​អោយដឹងថា ដំបូង​ឡើយ​គេ​ស​ង្គេ​ត​ឃើញ​ជនសង្ស័យ​ខាងលើ មក​អង្គុយ​ក្បែរ​ទីតាំង​កើតហេតុ ដោយ​មិនដឹងថា រូបគេ​មកពីណា ព្រោះ​អ្នកស្រុក​នៅក្បែរនោះ មិនដែល​ស្គាល់​រូបគេ​ទាល់តែសោះ ។ លុះ​មកដល់​វេលា​កើតហេតុ ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​មួយគ្រឿង ម៉ាក សង់​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ​  1N-7745  បានសម្រេច​ទៅហើយ តែ​សំណាងអាក្រក់​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ស្រែក​ឆោ​រ​ឡោរ​ឡើង ធ្វើអោយ​ជនសង្ស័យ ប្រ​ដួល​ម៉ូតូ​ចោល ហើយ​ព្យាយាម​រត់គេចខ្លួន តែ​ខណៈនោះ​ម្ចាស់​ម៉ូតូ និង​ក្រុម​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បាននាំគ្នា​រត់​ដេញតាម ជនសង្ស័យ​តាំងពី​ចំណុចកើតហេតុ រហូតដល់​ចំណុច​ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ទើប​ចាប់បាន ហើយ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រហូតដល់​សន្លប់​បាត់បង់​ស្មារតី​តែម្តងទៅ ។ ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ រួច​នាំខ្លួន​ជនសង្ស័យ យកទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម ។​1
​ក្រោយ​កើតហេតុ យុវជន​ជា​ម្ចាស់​ម៉ូតូ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ ចំណែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍ រងចាំ​កសាង​សំណុំរឿង បញ្ចូនទៅ​អធិការ​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត ៕4 3 1