​នារី​៣​នាក់​ជិះ​ម៉ូតូ​ចេញពី​ក្លឹប ត្រូវ​ក្មេងស្ទាវ​ដេញតាម​គៀរ ហើយ​បាន​ព្យាយាម​គេច ជ្រុល​បុក​រថយន្ត​បណ្តាល ឱ្យ​របួសធ្ងន់​២​នាក់​

0

​នារី​វ័យក្មេង​៣​នាក់ ទើបតែ​ចេញពី​ក្នុង​ក្លឹប ជិះ​ម៉ូតូឌុប​គ្នា​បំណង​ត្រឡប់ទៅផ្ទះ ត្រូវ​ក្មេងស្ទាវ​ដែល​ចេញពី​ក្លឹប​ដូចគ្នា ជិះ​ម៉ូតូ​ដេញតាម​គៀរ រួច​ពួកនាង​ជិះ​គេច ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ​២​នាក់ នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១១​នឹង​៣៥​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ។​
​ប្រភព​ពត៌មាន​ពី​មិត្ត​ភក្ត្រ​នារី​រងគ្រោះ ដែល​រួម​ដំណើរ​ជាមួយ មិនបាន​រងរបួស បាន​ប្រាប់​ឱ្យដឹងថា ពួកគេ​ទាំង​៣​នាក់ ទើបតែ​ចេញពី​ក្នុង​ក្លឹប​កំសាន្ត​ហាយ រួច​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សេ​១១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-5338 ជិះ​ឌុប​គ្នា​បំណង​ត្រឡប់ទៅផ្ទះ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ។ ពេលនោះ​ក៏មាន​ក្មេងស្ទាវ​៣​នាក់ ចេញពី​ក្នុង​ក្លឹប​ដូចគ្នា​ជិះ​ដេញតាម​គៀរ រួច​ពួកនាង​បាន​ព្យាយាម​គេច ក៏​ជ្រុល​ទៅបុក​រថយន្ត ដែល​កំពុង​ជិះ​កាត់​ទទឹងផ្លូវ បណ្តាលឱ្យ​ដួលសន្លប់​ស្តូកស្តឹង​ម្នាក់ និង​ម្នាក់ទៀត ប្រកាច់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ត្រូវបាន​អ្នកដំណើរ ជួយសង្គ្រោះ​ជាបឋម​ផងដែរ ។ ហើយ​នៅពេលដែល​ឃើញ​នារី​រងគ្រោះ​ដូច្នេះ ពួកគេ​ក៏បាន​ជិះ​គេចខ្លួនបាត់​តែម្តង ចំណែក​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​ដែរ ។2
​ ​មួយសន្ទុះ​ក្រោយមក នារី​រងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ឱ្យដឹង​ខ្លួន​ពី​សន្លប់​វិញ និង​ត្រូវបាន​មិត្ត​ភក្ត្រ​មកជា​ច្រើន​នាក់ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ ៕`3 4 1