ក្រុមជនស្ស័យ៦នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាលម៉ាក២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកMSX ពីគូស្នេហ៍មួយគូ ហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចខាងក្រោយមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ខណៈជនរងគ្រោះ មកពីលេងហើយយកម៉ូតូមកផ្ញើរ។
ជនរងគ្រោះឈ្មោះ ស៊ី ហួត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាសិស្ស រៀននៅសាលារូល ស្នាក់នៅម្តុំផ្សារសំណង់១២ ចំណែកនារីជាសង្សាឈ្មោះ ស្រី ល័ក្ខ អាយុ២៣ឆ្នាំ ស្នាក់នៅអាគារកាណាឌីយ៉ា ។
តាមការៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រួបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកMSX ពណ៌ស មិនចាំស្លាកលេខ បានចេញពីហូបគ្រឿងសមុទ្យ នៅម្តុំមុខណាកា ហើយក្នុងបំណងត្រូលប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូបំរុងនិងយកទៅផ្ញើរ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី មិនចាំម៉ាក២ដើម បានមកភ្ជុងគំរាមមិនឲ្យស្រែក និងប្លន់យកម៉ូតូហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ក្រោយពេលកើតហេតុ សមត្តកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី១ ដើម្បីកំណត់មុខសញ្ញា តាមចាប់ជនល្មើសយកមកដាក់ទោស តាមច្បាប់ ។ គួបញ្ជាក់ផងដែរថា កណីប្លន់ប្រដាប់អាវុធ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ តែងតែមានជាញឹកញាប់តែសមត្ថកិច្ចមិនដែលឃើញបង្ក្រាប់បានម្តងណាឡើង ៕




































