ខេត្តសៀមរាប៖ នគរបាលប្រឆាំងគ្រឿងញៀខេត្តបានសហការជាមួយប៉ុស្តិសង្កាត់សាលាកំរើក ចុះប្រត្តិការបង្ក្រាបករណីគ្រឿងញៀន ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៧នាក់ ខណៈពួកគេកំពុងចែកចាយនៅក្នុងផ្ទះជនសង្ស័យឈ្មោះ ព ប៉ុន ដែលជាអ្នកជួញដូរដ៏
សកម្មក្នុងក្រុងសៀមរាប។
ហេតុការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងផ្ទះ ក្រុមទី១៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៧នាក់១/ឈ្មោះ ព ប៉ុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅវត្តដំណាក់ សង្កាត់សាលាកំរើក មុខរបររត់ម៉ូតូឌុប(ជួញដូរ) ២/ឈ្មោះ ចន្ថា ចំរើន ហៅ យក្ស ភេទប្រុសអាយុ២៤ឆ្នាំមុខរបរយោធានៅព្រំដែន រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក (ប្រើប្រាស់)ទី៣/ឈ្មោះ ហម វិចិត្រ ភេទប្រុសអាយុ២២ឆ្នាំមុខរបរសន្តិសុខឯកជនស្រុកកំណើតភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់ផ្ទះជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម (ប្រើប្រាស់)ទី៤/ឈ្មោះ ស៊ុន សុផាត ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរបយាមម៉ូតូនៅតាមភោជនីយដ្ឋាន មានស្រុកកំណើតនៅស្រុកសូទ្រនិគម បច្ចុប្បន្នរស់នៅផ្ទះជួល ភូមិតាភុល
សង្កាត់ស្វាយដង្គំ(ប្រើប្រាស់)ទី៥/ឈ្មោះ លាប បារាំង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម(ប្រើប្រាស់)ទី៦/ឈ្មោះ អេង វីរៈ ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ ស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិក្រសាំងរល៉ើង សង្កាត់សៀមរាប(ប្រើប្រាស់)និងទី៧/ឈ្មោះ ភូ សាវី ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ប្រើប្រាស់)។លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមានៈម្សៅមេតំហ្វេតាមីនចំនួន៦កញ្ចប់ទម្ងន់២,៥ក្រាម,ទូរស័ព្ទដៃ៧គ្រឿង,ដាវចំនួន២,ម៉ូតូម៉ាកVIVAចំនួន២គ្រឿង,កន្ត្រៃកាត់ដេរចំនួន៣,ស្លាកលេខម៉ូតូក្រុងព្រះសីហនុ១A.៣៦៥២ដែលជនសង្ស័យដោះលាក់ទុកនិងឧបករណ៏ច្នៃជក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យប្រុស.ស្រី ចំនួន៧នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ញៃទី០៥ខែមិថុនាឆ្នាំ២០១៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ ខេង ឧត្តម



































