បទល្មើស​លួច​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​មាន​រាប់សិប​កន្លែង​តែ​បែរជា​នគរបាល​ជា​អ្នក​បង្ក្រាប​ជំនាញ​ជលផល​ឆ្លើយថា​មិនដឹងថា​មាន​គេ​លួច​ចិញ្ចឹម​

0

​សៀមរាប : ក្រុម​សមត្ថកិច្ច​បាន​និយាយថា​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​ខេត្តសៀមរាប​មាន​ជាង​៣០០ កន្លែង​ដែល​កន្លែង​ខ្លះ​ជនល្មើស​បាន​លួច​ចិញ្ចឹម​ហើយ​និង​ត្រូវ​រូ​វ​ជាមួយ​ជំនាញ​ផង​ទើប​ពួក​ជនល្មើស​អាច​ចិញ្ចឹម​ត្រី​ឆ្តោ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​បាន​យ៉ាងច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បែបនេះ ។ ការដែល​ក្រុម​សមត្ថកិច្ច​និយាយ​បែបនេះ​ខ​ណះ​ពេលដែល​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​លួច​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។ លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​និយាយ​អោយដឹងថា​កន្លងមក​ក​ម្លាំ​ង​នគរបាល​ក្នុង​ការិយាល័យ​របស់លោក​បាន​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទើប​ជាក់ស្តែង​បន្ទាប់ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានធ្វើការ​តាមដាន​ស្រាវជ្រាវ​រួចមក​នៅ​ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ កម្លាំង​សមត្ថកិច្ច​បាន​ទៅធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខាងលើ​និង​បាន​ហៅ​ខាង​ជំនាញ​ជលផល​ប្រចាំ​តំបន់​នោះ​អោយមក​ចូលរួម​ត្រួតពិនិត្យ​ជាក់ស្តែង​ទាំងអស់គ្នា​ថា​ទីតាំង​នេះ​បាន​លួច​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ពិតប្រាកដ​មែន​ដោយមាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ។ ដោយ​ជំនាញ​ជលផល​ប្រចាំ​តំបន់​ខាងលើ​ពេលមកដល់​កន្លែង​ដែល​ជនជាតិ​វៀតណាម​បាន​លួច​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ហើយ​នោះបាន​និយាយថា​ពួកគាត់​ធ្លាប់​បានធ្វើ​កិច្ចសន្យា​អោយ​ម្ចាស់​ត្រី​នេះ​ឈប់​ចិញ្ចឹម​ត្រី​ឆ្តោ​ម្តង​រួចមកហើយ​តែ​មកដល់ពេលនេះ​ជនល្មើស​បាន​លួច​ចិញ្ចឹម​ទៀត​ខាង​ជំនាញ​របស់លោក​មិន​6បានដឹង​នោះទេ ទើបតែ​ពេល​ក្រុម​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​នូវពេល​នេះ​បានដឹងថា​ម្ចាស់​ស្រះ​នេះ​បាន​លួច​ចិញ្ចឹម​ត្រី​ឆ្តោ ខុសច្បាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​កូន​ត្រី​ឆ្តោ និង ត្រី​ឆ្តោ ក្នុង​មួយ​ក្បាលមាន​ចំនួន​ត្រឹម ៣ ទៅ ៤ ខាំ រាប់ម៉ឺន​ក្បាល​នេះ​ទៅ​ប្រ​លេង​ចូលក្នុង​ទឹក​បឹង​ទន្លេសាប​ភ្នំ​ក្រោម ចំណែកឯ ម្ចាស់​ត្រី​ត្រូវបាន​ជំនាញ​ជលផល​ចំណាត់ការ​ទៅតាម​នីតិវិធី​បន្ត ៕ ដោយ លោក ខេង ខេមរា​5 1