ស្នៀត​ឆរ​បោក​ដ៏​ចាស់គំរិល​បាន​រើ​ឡើងវិញ តែ​គេច​មិន​ផុតពី​សមត្ថកិច្ច​

0

> បាត់ដំបង​: ស្នៀត​ឆរ​បោក​របស់​ក្រុម​ជនសង្ស័យ​ដ៏​ចាស់គំរិល បាន​យកមកអនុវត្ត​សារជាថ្មី​នៅលើ​ទឹកដី​ថៃ ត្រង់ចំនុច​ក្នុង​ផ្សារ​សាប់​តា​លី កាលពី​វេលា​ម៉ោង​ជិត​11​ថ្ងៃត្រង់ នា​ថ្ងៃទី​5-6-15 នោះ​គឺជា ល្បិច​ធ្វើជា​ជ្រុះ​កាបូប​លុយ ដោយ​បក្ខ​ពួកគេ​ធ្វើជា​រើស​បាន​ក្នុង​គោលបំនង​បបួល​ជនរងគ្រោះ​ចែកគ្នា​

> ឬក៏​បបួល​ដោះដូរ​ទៅនឹង​គ្រឿង​អ​ល័​ង្កា​ដែល​ជនរងគ្រោះ​ពាក់​នៅជាប់​នឹង​ខ្លួន ប៉ុន្តែ​ខណ​:​ដែល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​បានតែ​ម្តង​។​
> លោក សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក បានបញ្ជាក់​ប្រាប់ថា​នៅមុន​ពេ កើតហេតុ​គឺមាន​មុខសញ្ញា​ឆរ​បោក​ចំនួន​4​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​និង​ប្រុស​ពីរ​នាក់ បាន​
> ប្រើប្រាស់​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ជិះ​ចូលទៅក្នុង​ទឹកដី​ថៃ ត្រង់ចំនុច​ផ្សារ​សាប់​តា​លី ដោយ​ទំនងជា​ភាគី​ ប្រុសៗ​ជា​អ្នកធ្វើ​ជ្រុះ​កូន​កាបូប ហើយ​ភាគី​ស្រីៗ​ពីរ​នាក់​ទៀត​គឺជា​អ្នក​រើស​បាន ដោយ​ការ​រើស​នេះ​
> គេ​ធ្វើឡើង​នៅក្បែ​និង​ជនរងគ្រោះ​ដែលមាន​ពាក់​នូវ​គ្រឿង​អ​ល័​ង្កា​ផ​ហ​ដែរ​។​
> ជាធម្មតា​ការ​រើស​របស់​ទាំងនេះ​គឺ​គេ​ត្រូវ​ធ្វើយ៉ាងណា​អោយ​ជនរងគ្រោះ​បានឃើញ ព្រោះ​
> នៅពេលដែល​គេ​ធ្វើ​សកម្មភាព​នោះ​គឺ​នៅ​ជិត​នឹង​ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ ង៉ែត ញ៉ អាយុ​70​ឆ្នាំ រស់នៅ​ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដោយ​គេ​បាន​បបួល​ជនរងគ្រោះ​ទៅ​ចែកគ្នា​ក្នុង​ទឹកដី​ខ្មែរ​វិញ​ដើម្បី​ ការពារ​កុំអោយ​ម្ចាស់​លុយ​គេ​មក​ទាន់ ដោយសារតែ​ក្នុង​កូន​កាបូប​នោះ​មាន​ទឹកប្រាក់​រហូតដល់​ទៅ​ 6.000​ដុល្លារ​ឯណោះ នៅពេល​នោះដែរ​ស្ត្រី​រងគ្រោះ​ក៏បាន​វិលត្រឡប់​ចូលមក​ដី​ខ្មែរ​វិញ​តាម​ការ​បបួល​របស់​ពួកគេ​។​លោក​អធិការរង​បាន​បន្តថា ជា​សំណាងល្អ​នៅពេលដែល​ស្ត្រី​រងគ្រោះ​ធ្វើដំណើរ​មកដល់​ មាត់ច្រក​ព្រំដែន​អូរ​រំដួល ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ក៏​ស្រាប់តែ​បាន​ជួបនឹង​កូនប្រុស​របស់គាត់​ឈ្មោះ​ធន់ សំអុល ដែលមាន​មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ទើប​ស្ត្រី​នោះបាន​រៀបរាប់​ប្រាប់​ពី​ដំណើរ​ដើមទង​
> ប៉ុន្តែ​កូនប្រុស​ហាក់ដូចជា​ដឹង​រឿង​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​។​ទោះបីជា​ពេលនោះ​ស្ត្រី​ពីរ​នាក់​ដែលជា​មុខសញ្ញា​ឆរ​បោក​ប្រឹង​បើក​ម៉ូតូ​រត់​យ៉ាងណាក៏ដោយ​ក៏មាន​ស្ត្រី​ម្នាក់​ដែល​ឡើង​ម៉ូតូ​មិនទាន់​ត្រូវបាន ចាប់ខ្លួន​ដើម្បី​យកមក​ប្រគល់អោយ​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​ធ្វើការ​សាកសួរ​ដែរ គឺ​មុខសញ្ញា​នោះ​មានឈ្មោះ​ប៊ុន វី ភេទ​ស្រី អាយុ​28​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដោយ​គេ​មាន​ពាក់​ខ្សែ​កមួយ​ខ្សែ​យ៉ាង​ធំ​ផងដែរ​ដែលជា​របស់​កា​ឡៃ សម្រាប់​ទាក់ទាញ​ចិត្ត​ជនរងគ្រោះ​អោយមាន​ជំនឿ​ទៅលើ​រូបគេ​។​លោក​សារ៉េត វិ​សេដ្ឋ ក៏បាន​រំលឹក​ដែរ​ថា ជន​មួយក្រុម​នេះ​គឺជា​មុខសញ្ញា​ចាស់​ដែល​កន្លងមក​គែ​ធ្លាប់បាន​ប្រ​ព្រឹ​ត្រ​នៅក្នុង​ស្រុក​ភ្នំព្រឹក​បានសម្រេច​ចំនួន​ពីរដង មិនបាន​សម្រេច​ចំនួន​មួយដង និង​នៅ​image (1)
> ចំនុច​ផ្សារ​ស្តៅ​ចំនួន​មួយដង ប៉ុន្តែ​នៅពេលនេះ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ដោយឡែក​បក្ខ​ពួកគេ​ចំនួន​3​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ ប៉ុន្តែ​ពេលនេះ​សមត្ថកិច្ច​បាន និង​កំពុង​តាម​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន ដោយឡែក​មុខសញ្ញា​ម្នាក់នេះ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​រៀបចំ​ធ្វើការ​បញ្ជូន​ខ្លួន​តាមផ្លូវ​ច្បាប់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ចំណែក​គ្រឿង​អ​ល័​ង្កា​របស់​ជនរងគ្រោះ​មិនទាន់​បាត់បង់​ឡើយ​image