ខេត្តសៀមរាប៖បនល្បែងសីុសងគ្រប់ប្រភេទ ជាពិសេសល្បែងកន្ទុយលេខឬឆ្នោតយួននិងឆ្នោតសៀមនោះត្រូវបានគេសង្កេតឃើញមានការបើកឲ្យលេងដោយសេរី បើទោះបីប្រមុខនៃរាជរដ្ឋាភិបាលបានហាមប្រាមមិនឲ្យលេងយ៉ាងណាក្តី ក៏នៅខេត្តទេសចរមួយនេះ មិនខ្ចីអើពើទៅនិងបទបញ្ជាររបស់ថ្នាក់លើសោះឡើយ ផ្ទុយទៅវិញរឹតតែលេងធ្វេដង។ប្រភពពីមន្ត្រីរាជការមួយរូបដែលមិនហ៊ានបញ្ចេញឈ្មោះបានប្រាប់ថា តាពិតទៅការលេងល្បែ
ងឆ្នោតគឺជាការឆោតល្ងង់ ព្រោះអីឆ្នោតទាំងនោះនាំចូលពីប្រទេសជិតខាង ដោយពំុមានច្បាប់ទម្លាប់ ហើយក៏គ្មានបានបង់ពន្ធចូលរដ្ឋនោះដែរ ពោលផលចំណេញចូលរដ្ឋរបស់គេតែប៉ុណ្ណោះ។ប្រភពដដែលបន្តថា ការញៀនល្បែងឆ្នោតនេះដែរធ្វើឲ្យមនុស្សមួយចំនួន ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារដោយប្រការផ្សេងៗ ជាងនេះទៅទៀតវាធ្វើឲ្យ
មនុស្សមួយចំនួន ប្រព្រឹត្តិអំពើចោរកម្មផ្សេងៗក៏មានដែរ។ប្រភពបន្ថែមថា ការលេងបៀជាដើមគឺជារឿងខុសច្បាប់ ប៉ុន្តែការលេងឆ្នោតបរទេសនេះធ្វើឲ្យបាត់បង់ថវិការជាតិ ព្រោះសព្វថ្ងៃនេះឆ្នោតជាតិត្រូវបានដួលរលំទៅហើយ។ប្រភពបន្ថែមថាកម្លាំងសមត្ថកិច្ចនៅក្នុងក្រុងសៀមរាប និងខេត្តហាក់បីដូចជាផ្តេកផ្តួល ទៅទទួលសំណូកយ៉ាងត្រជាក់ត្រជំ ដោយភ្លេចពីតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តិអំពើពុករលួយដែលមហាជនស្អប់ខ្ពើម ជាពិសេសក្បត់ចំពោះថ្នាក់លើ។ទាក់ទិនទៅនិងករណីខាងលើនេះដែរ លោកសត ណាឌី ស្នងការនគរបាលខេត្តបានថ្លែងប្រាប់កាលពីពេលថ្មីៗនេះថា លោកបានបញ្ជារឲ្យអធិការតាមស្រុកនិងប៉ុស្តិនគរបាល ចុះបង្ក្រាបបនល្បែងសីុសង និងជាពិសេសកន្ទុយលេខនេះឲ្យអស់ ប៉ុន្តែលោកសំណូមពរឲ្យអ្នកកាសែតចូលរួមសហការផងទើបអាចបង្ក្រាបបាន។ចំណែកលោក ប៉ោ វណ្ណនិត មេប៉េអឹុម
ខេត្តសៀមរាបដែលទើបនិងចូលកាន់តំណែងថ្មីមិនអាចស្វែងរកសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី០៥ខែមិថុនានេះ។ជំុវិញករណីខាងលើនេះដែរគេនៅទន្ទឹងរង់ចាំមើលថាតើលោកឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប អាចមានចំណាត់ការ ឬក៏អាចបញ្ជាឲ្យ
កម្លាំងក្រោមឱវាទចាត់ការបានដែរឬយ៉ាងណានោះទេ ឬក៏មានបញ្ជាពីថ្នាក់លើទើបធ្វើក៏មិនដឹងព្រោះករណីនេះជារឿងបទល្មើសសុទសាធ៕




































