​មន្ទីរ​កសិកម្ម​និង​អង្គការ​ដៃគូរ​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែរ​សរីរាង្គ​

0

​ស្ទឹងត្រែង​៖​គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល​និង​អាហារូបត្ថម្ភ​របស់​ភ្នាក់ងារ​ស្វី​សបាន​បំផុសស្មារតី​កសិករ​នៅតាម​សហគម​ន៏​កសិកម្ម​ឲ្យ​នាំគ្នា​ដាំ​បន្លែ​សរីរាង្គ​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និង​រួមគ្នា​ទប់ស្កាត់​បន្លែ​នាំចូល​ដែលមាន​សារជាតិ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​
​ក្នុង​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​ការចាប់ផ្តើម​អនុវត្ត​គម្រោង​សា​វប្បកម្ម​កម្ពុជា​នៅ​សាលាខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​០៤​នេះ លោក​ហែម សុវណ្ណារិទ្ធ​មន្ត្រី​ទីភ្នាក់ងារ​ស្វី​ស ដើម្បី​អភិវឌ្ឍ​ន៏​គម្រោង សា​វប្បកម្ម កម្ពុ​ជាមាន​ប្រសា​ស​ន៏​ថា​៖​គ្រប់​សហគម​ន៏​កសិករ ដែល​បាន​បង្កើតឡើង​ពុំទាន់​ភ្ញាក់រលឹក ប្រកប​របរ​ដាំ​បន្លែ ទាញយក​ប្រាក់ចំណូល​សំរាប់​ទ្រទ្រង់​សហគម​ន៏ ឬ​ជីវភាព​គ្រួសារ​ទេ​គឺ​ភាគច្រើន​នាំគ្នា ពឹង​ផ្អៃ​ក​ទៅលើ​តែ​ផល​អនុផល​ព្រៃឈើ​ធ្វើ​នេសាទ និង​នាំគ្នា​ធ្វើ​ចំណាកស្រុក ភ្លេច​ការ​ងាស​កសិកម្ម​ដែល​យើង​មាន​សក្តានុពល​នៅ​ជុំវិញ​ផ្ទះ​ស្រាប់​។​
​លោក​បញ្ជាក់ថា​៖​ដើម្បី​ជីវភាព​រស់នៅ​ឲ្យ​ល្អ​ប្រសើរឡើង​បងប្អូន​យើង​ទាំងអស់​បញ្ឈប់​ការនាំគ្នា​ធ្វើ​ចំណាកស្រុក ទៅ​លក់​កំលាំង​ពលកម្ម ហើយ​នាំគ្នា​ងាក​មក​ដាំ​បន្លែ ចិញ្ចឹមជីវិត​ជំនួស​វិញ គឺ​វិស័យនេះ​យើង​អាច​ហ្នឹង​ស្រួល​រកប្រាក់​ចំណូល​បាន​រហ័ស ប្រើប្រាស់​ដី​តិច​ហើយ​អាច​ដាំ​ដុះ​បាន​ច្រើន ហើយ​មានតម្លៃ​ខ្ពស់​ហើយ​ចំណុច​ទី​២​មួយទៀត​គឺ​ដើម្បី​បង្កើន​អាហារ​រូប​ត្ថ​ម្ភ​របស់​កុមារ​ហ្នឹង​ស្ត្រី​។​
​លោក​អ៊ុក ឃុន​កសិករ​ដាំ​បន្លែ​នៅ​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ស្ទឹងត្រែង ទទួលស្គាល់ថា​៖​បច្ចុប្បន្ន​នៅលើ​ទីផ្សា​ភាគច្រើន​អជីវ​ករ នាំចូល​បន្លែ​ពី​ប្រទេសជិតខាង មក​លក់​ដោយសារ​បន្លែ​ក្នុងស្រុក ផ្គត់​ផ្គង​មិន​គ្រប់​ហើយ​បន្លែ​មួយ​ចំនូ​ន​មាន​សារធាតុ​គីមី​បរិ​ភាគ​ប៉ះពាល់​ផ្នែក​សុខភាព​ថែមទៀត​។​
​លោក​អះអាងថា​៖​ទទួលបាន​ចំណេះដឹង​ពី​សិក្ខាសាលា​គម្រោង​សាកវប្បកម្ម​នេះ​ទៅ​លោក ហ្នឹង ខិតខំ​ប្រឹងប្រែង​ប្រកបការងារ​ដាំ​ដុះ ឲ្យ​បាន​ច្រើន​និង​បំផុសស្មារតី​ដល់​កសិករ​យើង ចូលរួម​ទាំងអស់គ្នា​បើ​យើង​បង្កបង្កើនផល ដី​យើង​មាននៅ​ជិតជុំ​វិញ​ផ្ទះ ទីមួយ​យើង​បង្កើនបាន​នៅ​ដំណើរ​កសិកម្ម យើង​មាន​អាហារ​យើង​មាន​ផ្លែឈើ យើង​មាន​បន្លែ​ហូប​ផ្តល់​សុខភាព ដើម្បី​ទ្រទ្រង់​សុខភាព​យើង កាត់បន្ថយ​នូវ​ឈឺ​ស្កាត់​ចំណាយ​ទៅលើ​ពេទ្យ​ទៅលើ​ផ្សេងៗ កាត់បន្ថយ​ប្រាក់​ចំណាយ​នេះ បាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ហើយ​ហ្នឹង​ចេញទៅ​ខ្ញុំ​ហ្នឹង​គាំទ្រ​គម្រោង​នេះ​ពួតដៃ​ជាមួយ​កសិករ​ដើម្បី​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​ជ័យជំនះ​។​2015.06.05_09.44
​លោក​កុល សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​ថា​៖​ដើម្បី​ឲ្យ​គម្រោង​នេះ​ប​តិ​ប​ត្តិ​ករ​ទៅ​បានល្អ នោះ​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម សហការ​ជាមួយ​អង្គកា​រដែ​គូរ​អភិវឌ្ឍ​ន៏ រៀបចំ​បណ្តុះបណ្តាល​បច្ចេក​ទេស អនុវត្ត​ជាក់ស្តែង​ពី​របៀប​ផលិត​ជីធម្មជាតិ ការប្រើប្រាស់​ពូជ និង​ការជ្រើសរើស​ដី​ជាដើម ចំណែក​អង្គការ​ដៃ​គួរ​ត្រួវ​បន្ត​គាំទ្រ​ផ្នែក​ថវិកា​ដើម្បី​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​។​
​សូមបញ្ជាក់ថា​៖​គម្រោង​សា​វប្បកម្ម​កម្ពុជា​រៀបចំ​អនុវត្ត​ន៏​កម្មវិធី​នេះ​ទៅលើ​ខេត្ត​ចំនួន​៤​ក្នុងនោះ​មាន​ខេត្តក្រចេះ ស្ទឹងត្រែង​ព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលជា​ខេត្ត​មានការ​អភិវឌ្ឍ​ន័​ផ្នែក​សេដ្ឋកិច្ច​នៅមានកំរិត​ទាប​៕12.658 05_09.43 [2015.06.05_09.42