​បើកបរ​ពេល​ស្រវឹង​បុក​ម៉ូតូ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ខ្លួនឯង​

0

​ ​បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្តបុក​ម៉ូតូ​កាលពី​វេលា​ម៉ោង ៥ និង​៤០​នាទី​ថ្ងៃទី ០៤ មិថុនា ២០១៥ ក្នុងភូមិ​គាប សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
​ ​លោក សួន នី​ប៉ូ នាយផ្នែក​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា យុវជន​ម្នា​ក់បាន​ស្លាប់​ក្រោយ​នាំយក​ទៅដល់​មន្ទីរពេទ្យ​មានឈ្មោះ ខ រី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំនុចកើតហេតុ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កា​មា​រី​បា​ឡែ​ន ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A 5743 បើកបរ​ដោយ​ឈ្មោះ លឹម សា​ម៉េ​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ក្នុងស្ថានភាព​ស្រវឹង បាន​បោះពួយ​យ៉ាង​លឿន​ចេញពី​ភោជនីយដ្ឋាន​មួយកន្លែង​ក្បែ​កន្លែងកើតហេតុ​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង ហើយ​បន្ត​ទៅបុក​ដើម​ដូង​នៅ​ម្ខាង​ផ្លូវ បណ្តាលអោយ​ខ្ទេច​រថយន្ត​ផ្នែក​ខាងមុខ ផ្ទុះ​ពង​សុវត្ថិភាព​ទាំង​២ និង​របួស​ធ្ងន់ធ្ងរ​ខ្លួនឯង ។20150604_182813
​ ​សមត្ថកិច្ច​សន្និដ្ឋានថា គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ភាគី​ខាង​ម្ចាស់​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដែលមាន​សារធាតុ​អាកុល​១០០% ព្យាម​យាម​បើក​ចេញ​ដណ្ដើមយក​ផ្លូវ​អតិ​ភាព ទើប​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរ​ខាងលើ និង​ធ្វើ​អោយស្លាប់​ជនរងគ្រោះ​យ៉ាង​អាណោចអាធម្ម ដោយ​គ្នា​គ្មាន​ដឹងអី​សោះ ៕20150604_183247 20150604_182524
​ ​