អាវុធហត្ថ​ក្រុងព្រះសីហនុ ឃាត់ខ្លួន​មនុស្ស​២​នាក់​ជាប់​ពាក់ព័ន្ធ​និង​ករណី​ ​ជួញដូរ​គ្រឿងញៀន​

0

​ខេត្ត​ព្រះសីហនុ​
​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ចំនួន​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​និង​កន្លែង​ដោយ​ក្នុងនោះ​ក្រុម​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ព​ណ៏​ស​ថ្លា និង​សម្ភា​រះ​មួយចំនួនទៀត​។​ក្នុង​យុទ្ធនាការ​ឆ្មក់​ចុះបង្ក្រាប់​របស់​សមត្ថកិច្ច​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០០ និង​៣០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមទី​០១ ភូមិ​០១ សង្កាត់​០១ ក្រុង ខេត្ត​ព្រះសីហនុ ។​
​លោក​វរសេនីយត្រី ហ៊​ត សីហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ថា ដោយ​អនុវត្តតាម​បទបញ្ជារ និង​មានការ​ចង្អុលបង្ហាញរ​បស់​លោក​ឧ​ត្ត​ម​សេនីយ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប់​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន កម្លាំង​ជុំនាញ​បាន​តាមដាន​ឃ្លាំមើល​រាល់​មុខសញ្ញា​ដែល​សង្ស័យ​រហូត​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​គ្រឿងញៀន​។​
​លោក​មេបញ្ជាការ​ក្រុងព្រះសីហនុ​បាន​បន្តថា ជនសង្ស័យ​ទី​១​មានឈ្មោះ ឪ​ប សុវណ្ណ​សារ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្រុមទី​១២ ភូមិ​០១ សង្កាត់​២ ក្រុងព្រះសីហនុ ទី​២ ឈ្មោះ ទី ពេជ្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរប​រត់​ម៉ួ​តូ​ឌុប មាន​ទីលំនៅ​ក្រុម​២៧ ភូមិ​១ សង្កាត់​៤​ក្រុង ខេត្ត​ព្រះសីហនុ ។​IMG_4638
​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​ពណ៌​ស​ថ្លា (Ice)​ទឹកកក ចំនួន ០៣​កញ្ចប់​តូច​ប្រាក់​ដុល្លា​ចំនួន​២៥ ប្រាក់រៀល​ចំនួន ១៥១.០០០​រៀល អត្ត​ញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ០១​សន្លឹក ទូរ​សព្ទ័​ដៃ​ចំនួន ០២​គ្រឿង នាឡិការ​០១ ម៉ូតូ​ចំនួន ០២​គ្រឿង ។​
​លោក​វរសេនីយត្រី ហ៊​ត សីហា បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ កំពុងធ្វើការ​សាកសួរ និង​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕IMG_4635 IMG_4634 IMG_4633