ក្រុងប៉ោយប៉ែត
អគ្គីសភ័យឆាបឆេះ តូបលក់បាយមួយកន្លែង នៅចំកណ្តាលផ្សារត្រីអតីតះផ្សារអគ្គ:ចាស់ បណ្តាលអោយភ្ញៀវដែលចូលទៅទិញអាហារក្នុងខាងលើនោះចំនួន៣នាក់រងរបួសធ្ងន់ស្រាលភ្លាមៗផងដែរ សំណាងល្អដែលអគ្គីសភ័យខាងលើនោះត្រូវបានក្រុមអាជីវកររាប់រយនាក់
នៅក្បែរកន្លែងកើតហេតុនាំគ្នាជួយពន្លត់ទាន់ពេលវេលាមុនពេលឡានទឹកទៅដល់។
ក្នុងករណីបណ្តាលអោយកើតមានអគ្គីសភ័យខាងលើនោះ គឺកើតមាននៅម៉ោង៩ ៣០នាទី
ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់និង
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែលម្ចាស់តូបលក់បាយនោះ បានធ្វើអោយកំប៉ុងហ្គាសចំនួន៧កំប៉ុង បានផ្ទុះត៏កន្ទុយគ្នា ចេញពីចង្គ្រានចំអិនអាហារ តែម្តង ។
នៅកន្លែងកើតហេតុ គឺគេបានអោយដឹងថា មុនពេលកើតហេតុលោកយាយឈ្មោះ លឹមអេង
មុយ អាយុ៦៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានមុខរបរជាអាជីវករលក់គ្រឿងអាហារ
ពេលព្រឹក នៅចំកណ្តាលផ្សារតែម្តង សេចក្តីរាយការដ៏ដែលក៏បានបន្តទៀតថា គេបានលឺសូ
សម្លេងកំប៉ុងហ្គាស់បានផ្ទុះចេញពីចង្គ្រានកំពុងតែចំអិនអាហារ ហើយគេក៏បានឃើញ ភ្ញៀវ
ខ្មែរចំនទួន៣នាក់ ដែលជាស្ត្រីទាំងអស់ កំពុងឈរកំម្មងម្ហូបយកទៅទទួលទាន បានរងរបួស
ធ្ងន់ធ្ងររខណះដែលកំប៉ុងហ្គាសកំពុងតែផ្ទុះត៏កន្ទុយគ្នានោះ តែក្រង ប្រភពដ័ដែលក៏បាន
អោយដែរថា នាងរងគ្រោះទាំង៣នាក់នោះ ១មានឈ្មោះ ស្រីមុំ អាយុ២៨ឆ្នាំ ២ឈ្មោះស្រីកែវ
អាយុ២៤ឆ្នាំ ៣ឈ្មោះសុធី អាយុ១៤ឆ្នាំ ដែលនាក់ទាំង៣ខាងលើនេះ គឺនៅភូមិកើតហេតុដូច
គ្នាទាំងអស់ ប៉ុន្តែក្រោយពេលមានរបួសស្នាមដោយសារផ្ទុះកំប៉ុងហ្គាសនោះ គឺគេបញ្ជូនជន
រងគ្រោះទៅមន្ទីពេទ្យដើម្បីសង្គ្រោះតែម្តង ។




































