ក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥នេះ ក្រុមភ្ញៀវទេសចរណ៏ថៃ ចំនួន១៤៤២នាក់ បានមកដល់ទឹកដីអង្គរនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជាយើងហើយ ដោយមានការទទួ
លបដិសណ្ថារកិច្ចពីអាជ្ញាធរខេត្តនិងមន្ត្រីថ្នាក់ដឹកនាំក្រសួងទេសចរណ៏នៅឯច្រកទ្វារអន្តរ
ជាតិប៉ោយប៉ែត និងពិសាអាហារថ្ងៃត្រង់រួមគ្នាទៀតផងក្នុងការស៊ីណូផ្កាយ៥
ក្រុងប៉ោយប៉ែតទៀតនោះ ។
យោងតាមការប្រជុំ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅឯច្រកទ្វារអន្តរជាតិប៉ោយ
ប៉ែតតែម្តងក្នុងខេត្តបន្ទាយមានជ័យយើងសព្វថ្ងៃនេះ ដែលខ្លឹមសារប្រជុំនោះបានលើក
ឡើងថា មានភ្ញៀវជនជាតិថៃចំនួន១៥០០នាក់ ដែលត្រូវមកទស្សនះកិច្ចនៅក្នុងខេត្តសៀម
រាប ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ដោយមានការទទួលបដិសណ្ឋារកិច្ចចត្រឹម
ត្រូវពីលោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៏ និងជាប្រធានលេខាធិការដ្ឋាន
គណះកម្មការអន្តរក្រសួង និងលោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ និងលោកផាត់ ការ៉ាក់ធៀនឆៃ អភិបាលខេត្តស្រះកែវ ប្រទេសថៃចូលរួមទៀតផង ។
ទាក់ទិននិងដំណើរមកដល់របស់ភ្ញៀវទេសចរណ៏ថៃខាងលើនោះដែរ ត្រូវបាលោកអ៊ុំរាត្រី អភិបាលរងខេត្តតបន្ទាយមានជ័យទទួលបន្ទុកផ្នែកទេសចរណ៏ បានអោយដឹងថា ភ្ញៀវទេសចណរថៃមកលើកនេះគឺមានចំនួនច្រើនដែលមិនធ្លាប់មានពីមុនមកហើយក៏ជាលើកទី១សម្រាប់ ឆ្នាំ២០១៥នេះ បើប្រៀបធៀបនិងឆ្នាំ២០១៤ និង២០១៣គឺភ្ញៀវថៃមកកម្ពុជាមានចំនួនតិចបំផុត លោកអ៊ុំរាត្រីបានបន្តទៀតថា ការមកដល់របស់ភ្ញៀវទេសចរណ៏ មកខេត្តសៀមរាប ប្រទេសកម្ពុជាយើងនាពេលនេះ គឺនាំ
មកនៅចំណូលថវិកាជាតិ កាន់តែច្រើន ព្រោះថា ភ្ញៀវមកសម្រាក់និងចំណឆយថវិការផ្សេងៗផ្ទាល់ខ្លួនទៀតសរុបក្នុងម្នាក់ទាបបំផុត៥០ដុល្លាបើយើងសរុបភ្ញៀវ១៤៤២នាកយើងឃើញថា ចំណូលពិតជាមានការកើនឡើងច្រើន ហើយក្រៅពីភ្ញៀវទេសចរណ៏ថៃគឺយើងនៅមានភ្ញៀវអន្តរជាតិផ្សេងៗទៀតក៏មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ឆ្នាំ២០១៥នេះគឺមានចំនួនច្រើនបំផុត ទើបយើងរៀប
ចំអោយមានការទទួលបដិសន្ឋារកិច្ចអោយបានសមរំទៀតផង។




































