សៀមរាប៖ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តសៀមរាបបានអះអាងថាជនសង្ស័យរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃនេះ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌លោកវរសេនីយ៍ឯកស្រីយូរ៉ាបានថ្លែងថាក្រោមបញ្ជាមេបញ្ជាការខេត្តនៅវេលាម៉ោង២៣និង៤៣នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០១៤កម្លាំងស្រាវជ្រាវនិងយុត្តិធម៌ដឹកនាំសម្រួលដោយលោកទីសុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបាន០១ករណី។
នៅចំណុចភូមិតាភុលសង្កាត់ស្វាយដង្គុំក្រុងសៀមរាបដោយឃាត់បានជនសង្ស័យចំនួន២នាក់ លោកវរសេនីយ៍ឯកស្រីយូរ៉ា ថ្លែងបន្ថែមថាជនសង្ស័យទី១ឈ្មោះស៊ុកគឹមសាយភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរដឹកភ្ញៀវទេសចរណ៍ស្រុកកំណើតនៅភូមិពួកចាស់ឃុំពួកស្រុកពួកខេត្តសៀមរាបបច្ចុប្បន្នភូមិ ឃុំស្រុកខាងលើ។
ទី២ឈ្មោះនូវែលស្ថាបនាភេទប្រុសអា៣៣ឆ្នាំមុខរបរ ដឹកភ្ញៀវទេសចរណ៍ស្រុកកំណើតសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ មន្ត្រីអាវុធហត្ថខេត្តបន្ថែមថាការបង្ក្រាបកម្លាំងបានដកហូតសម្ភារះវត្ថុតាងម្សៅគ្រឿមព័ណសថ្លា(ម៉ាទឹកកក)តម្រុយសារធាតុញៀនប្រភេទមេតំហ្វេតាមីន១៤កញ្ចប់ស្មើរនិង៥.៤២ក្រាមម៉ូតូ០២គ្រឿងក្រោយពីសាកសួររួចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃនេះ។