លោក ណា​ល់ វិចិត្រ មេ​កាំកុងត្រូល​ខេត្តស្វាយរៀង រង​ការ​រិះគន់ថា បាន​ពង្រាយ​កូនចៅ តាម​ច្រក​អន្តរជាតិ​និង​ច្រក​ទ្វេរ​ភាគី​របៀង កើប​លុយ​ពី​អ្នករកស៊ី​ដឹកទំនិញ មិន​គិតពី​ផល​ប៉ៈ​ពាល់ សុខភាព​ប្រជាពលរដ្ឋ​

0

ស្វាយរៀង៖​លោក ណា​ល់ វិចិត្រ ដែល​គេ​ស្គាល់​ជា​អតីត​មេ​កាំកុងត្រូល ខេត្ត​ប៉​លិ​ន ហើយ​ត្រូវបាន​ផ្លាស់ប្ដូរ​មកកាន់​តំណែង​ថ្មី ជា​មេ​មេ​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​រយះពេល​ប្រមាណ​៣​ទៅ​៤​ខែ​មកនេះ កំពុងតែ​បញ្ចេញ​រិ​ទ្ធ​អំណាច​របស់ខ្លួន ដោយបាន​ដាក់ពង្រាយ​កូនចៅ តាម​ច្រក2​អន្តរជាតិ និង ច្រក​ទ្វេរ​ភាគី​របៀង ក្នុង​ទឹកដី​ខេត្តស្វាយរៀង ដើម្បី​គាបសង្កត់​យកលុយ ពី​អ្នករកស៊ី​ដឹកទំនិញ​បន្លែ សាច់ ត្រី គ្រប់​ប្រភេទ ដោយ​មិនបាន​ធ្វើការ​ពិ​និ​ត្រ​ទំនិញ​ទាំងនោះ អោយបាន​ត្រឹមត្រូវ​នោះទេ ជាហេតុ​ធ្វើអោយ​ប៉ៈ​ពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ប្រជាពលរដ្ឋ ទិញ​ទៅប្រើ​ប្រាស់ និង​បរិភោគ​ជា​រៀងរាល់ថ្ងៃ ។​
​យោងតាម​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយដឹងថា នៅ​ច្រក​អន្តរជាតិ​បាវិត​សព្វថ្ងៃនេះ មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ច្រក​នេះ ដែល​គ្រប់គ្រង​របស់លោក ណា​ល់ វិចិត្រ មេ​កាំកុងត្រូល កំពុងតែ​បណ្ដែតបណ្ដោយ អោយ​ទំនិញ​គ្រប់​ប្រភេទ នាំចូល​ពី​ប្រទេសជិតខាង ហូរ​ចូល​សេរី ដោយ​មិន​បានធ្វើ​ការត្រួត​ពិ​និ​ត្រ អោយបាន​ត្រឹមត្រូវ​នោះទេ គឺ​បង់លុយ​គ្រប់​ចំនួន​ទៅ អាច​ដំណើរការ​ដឹកទំនិញ​បាន​ហើយ ។​3
​ប្រភព​បន្តទៀតថា អ្វី​ជាការ​ព្រួយ​បារ​ម្ម​ណ៏​នោះ គឺ​បន្លែ​ត្រី​សាច់​ផ្លែឈើ ដែល​ប្រជាពលរដ្ឋ បរិភោគ​សព្វថ្ងៃនេះ ដោយ​គ្រាន់តែ​ត្រី​ចិញ្ចឹម​ស៊ី​ចំណី​គីមី លក់​ពេញ​ផ្សារ នៅក្នុង​ខេត្តស្វាយរៀង ហើយ​ក្រុម​ឈ្មួញ​ទិញ​ត្រី​ស្រែ ពី​ប្រជាពលរដ្ឋ ទៅ​លក់​នៅ​ប្រទេស​គេ​វិញ ។ ចំណែក​បន្លែ​ផ្លែឈើ​វិញ គឺអាច​រក្សាបាន​យូរណាស់ មិនដឹង​ដាក់​គីមី ឬ​យ៉ាងណា​នោះទេ បើ​មន្ត្រី​ជំនាញ បណ្ដោយអោយ​នាំចូល​យ៉ាងនេះ ។ ហើយ​ចំពោះ​នៅ​ច្រក​បាវិត​ទំនិញគេចពន្ធ​នាំចូល​តាម​រថយន្តក្រុង មន្ត្រី​កាំកុងត្រូល ក៏​មិន​ដែរ​ធ្វើការ​ឆែកឆេរ​នោះដែរ រីឯ​រថយន្ត​កុង​ទី​ន័​រ រាប់រយ​គ្រឿង ចេញចូល​តាម​ច្រក​នេះ ដោយ​ក្នុង​មួយគ្រឿង បង់អោ​យ​កាំកុងត្រូល ចំនួន​១៥​ដុល្លា ។ ដោយឡែក​នៅ​ច្រក​ទ្វេភាគី​សំ​យ៉ោ​ង ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់រោរ​ន៏​វិញ គឺមាន​ក្រុមមន្ត្រី​កាំកុងត្រូល ដាក់​កង់​ត្រូល​ចាំ​យកលុយ​យ៉ាង​ត្រជាក់​សាច់ ដោយ​សង់​ធ្វើជា​រោង​ស្លឹក និង​មាន​មនុស្ស​ម្នាក់ មិនមែនជា​មន្ត្រី​កាំកុងត្រូល​ចាំ​កាក់​រថយន្ត ម៉ូតូ ដឹកទំនិញ​បន្លែ​ផ្លែឈើ ត្រី​សាច់ បង្ខំ​អោយ​បង់លុយ​ទៅតាម​អំពើ​ចិត្ត ដោយ​មិន​បានមក​ដើរ​ពិ​និ​ត្រ អោយបាន​ត្រឹមត្រូវ​អ្វី​នោះទេ បង់លុយ​គឺ​បាន​ទៅហើយ ។​4
​ដូច្នេះ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង សូម​សំនូមពរ​ទៅ​ឯកឧត្តម ម៉ក់ ពេ​ជ្យ​រិ​ទ្ធ ប្រតិភូ​រដ្ឋាភិបាល និង​ជា​ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល មេត្តា​ពិ​និ​ត្រ​ទៅលើ​លោក ណា​ល់ វិចិត្រ​ផង ព្រោះ​កំពុងតែ​បណ្ដែត​បណ្ដោយអោយ​កូនចៅ ធ្វើ​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ក្នុង​ទឹកដី​ខេត្តស្វាយរៀង ដោយ​មិន​គិតពី​សុខភាព របស់​ប្រជាពលរដ្ឋ​នោះទេ ។​
​ពាក់​ព​ន្ធ័​និង​ករណីនេះ ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណា​ល់ វិចិត្រ ប្រធាន​កាំកុងត្រូល ខេត្តស្វាយរៀង​បានទេ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ ៕