ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​ប៉ុល​សារឿន​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​ ​បំពាក់​ឋានន្តរសក្តិ​និង​សំណេះសំណាល​ជាមួយ​កងទ័ពជើងទឹក​ ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​

0

​ព្រឹក​ថ្ងៃទី​០៤​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នៃ​បញ្ជាការដ្ឋាន​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​បំពាក់​ឋានន្តរសក្តិ​និង​សំណេះសំណាល​ជាមួយ​នាយពល​នា​វី​កងទ័ពជើងទឹក​ដែល​ពិធី​នេះ​បាន​ប្រ​ព្រឹ​តទៅ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​ប៉ុល​5សារឿន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ព្រមទាំង​ឯកឧត្តម​អស់លោក​ជា​នាយទាហានជាន់ខ្ពស់​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ជាច្រើនរូប​ទៀត​។​
​ ​ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី​ទៀ​វិញ​មេបញ្ជាការ​កងទ័ពជើងទឹក​និង​ជា​អគ្គលេខាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​លើកឡើងថា​៖​កងទ័ពជើងទឹក​ជា​ប្រភេទ​ទ័ព​ជំនាញ​ស្ថិតនៅក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​អគ្គមេបញ្ជាកា​រ​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ភារកិច្ច​ស្នូល​គឺ​ការពារ​បូរណភាព​ដែនដី​ដែនទឹក​ដែនអាកាស​ដែន​កោះ​ឆ្នេរ​និង​សម្បត្តិ​ធម្មជាតិ​ក្នុង​សមុទ្រ​ក្នុង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចនេះ​ភាព​រីកចម្រើន​លូតលាស់​ជា​លំដាប់​នៃ​កងទ័ពជើងទឹក​បាន​ផ្តើមចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​នាយ​នា​វី​នាយ​នា​វី​រង​និង​ពល​នា​វឹក​ទាំងអស់​និង​ដោយមាន​ការជួយ​ជ្រុំ​ជ្រាញ​ឧ​ប​ត្ត​ម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​និង​បណ្តា​ប្រទេស​ជា​មិត្ត​បានធ្វើអោយ​កងទ័ពជើងទឹក​កសាងបាន​នូវ​សមិទ្ធិផល​ជាច្រើន​ហើយ​សមិទ្ធិផល​ទាំងអស់នេះ​បាន​នឹង​កំពុង​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ​ដល់​ភារកិច្ច​ពង្រឹង​និង​អភិវឌ្ឍ​កងទ័ពជើងទឹក​ទាំង​បរិមាណ​គុណភាព​ដើម្បី​ក្លាយជា​ប្រភេទ​ទ័ព2​ជំនាញ​មួយ​របស់​កងយោធពល​ខេមរភូមិន្ទ​។​កងទ័ពជើងទឹក​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​និង​នៅ​បណ្តា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ព្រំ​ដែនទឹក​ព្រម​ជាមួយនឹង​កិច្ចសហការ​ចុះ​ប​ង្រា​ប​បទល្មើស​ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ​ការនេសាទ​ខុសច្បាប់​កា​រប​ង្រា​ប​និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា​។​ជាមួយនេះដែរ​កងទ័ព​ជើង​ទឹក​ក៏បាន​លើកកម្ពស់​សមត្ថ​ភាពជា​ប្រចាំ​ហើយ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​នៅក្នុង​វេទិកា​រកង​នាវា​ប្រចាំ​តំបន់​និង​សកលលោក​ដែល​ឆ្លើយតបបាន​ទៅនឹង​កិច្ចការ​សមាហរណកម្ម​ទៅក្នុង​កិច្ច​សហ​ប្រ​តិ្ត​ការ​អន្តរជាតិ​។​ទន្ទឹមនឹងនេះ​កងទ័ពជើងទឹក​ក៏បាន​យកចិត្តទុកដាក់​អប់រំ​រៀនសូត្រ​ដើម្បី​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​សំដៅ​ពង្រឹងគុណភាព​ធានាបាន​នូវ​ភាពស្មោះត្រង់​ចំពោះ​ជាតិ​គ្រប់​កាលៈទេសៈ​។​
​ ​បន្ទាប់មកទៀត​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ចាន់​សារ៉េត​នាយករង​ទីចាត់ការ​បុគ្គលិក​អគ្គ​បញ្ជាការ​បាន​ឡើង​អាន​អនុក្រឹត្យ​សេចក្តីប្រកាស​ស្តីពី​ការ​ការ​តម្លើង​ឋានន្តរសក្តិ​និង​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​តម្លើង​ឋានន្តរសក្តិ​ដល់​នាយ​នា​វី​តាម​ក្របខ​ណ្ខ​ចាត់តាំង​ចំនួន​៧​រូប​ក្នុងនោះ​ថ្នាក់​វ​សេនីយ៍​ឯក​ចំនួន​២​រូប​ផ្លាស់ប្តូរ​មុខងារ​នាយ​ទានា​ហាន​កងទ័ពជើងទឹក​ចំនួន​៥​រូប​និង​ផ្ទេរ​កង​នាវា​ដឹកជញ្ជូន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​អោយមក​ចំណុះ​កងឯកភាព​មូលដ្ឋាន​សមុទ្រ​រាម​គ្រប់គ្រង​វិញ​។​1
​ ​ក្នុងឱកាស​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្ត​ម្ភ​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​ប៉ុល​សារឿន​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​នឹង​រលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត​និង​ការ​កោត​ស​សើរ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ​និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន​ចំពោះ​មេបញ្ជាការ​មេបញ្ជាការរង​នាយ​នា​វី​នា​វី​រង​និង​ពល​នា​វឹក​ទាំង​អស់នៃ​កងទ័ពជើងទឹក​ដែល​ក្នុង​រយៈពេល​កន្លងមក​បាន​ខិតខំ​យកចិត្តទុកដាក់​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុងការ​កសាង​និង​អភិវឌ្ឍ​អង្គភាព​របស់ខ្លួន​អោយបាន​កាន់តែ​រឹងមាំ​ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារជាតិ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ដ៏​មាន​សារៈសំខាន់​នេះ​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​យកចិត្តទុកដាក់​ផ្តល់​កិត្តិយស​ដ៏​ខ្ពស់​ខ្ពស់​ក្នុងការ​តម្លើង​ឋានន្តរសក្តិ​និង​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយ​នា​វី​កងទ័ពជើងទឹក​ដែលមាន​លក្ខណៈសម្បត្តិ​ចំពោះ​អង្គភាព​ផ្ទាល់ខ្លួន​និង​ចំពោះ​កងយោធពល​ខេមរភូមិន្ទ​និង​ប្រទេសជាតិ​។​ឯកឧត្តម​អគ្គមេបញ្ជាការ​ក៏បាន​មានប្រសាសន៍​បន្តទៀតថា​អស់លោក​ក្រោយពី​បាន​តម្លើង​ឋានន្តរសក្តិ​និង​តែងតាំង​មុខងារ​ថ្មី​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង​អោយបាន​ខ្លាំង​ក្លាយ​បន្ថែមទៀត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​អោយមាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ការពារ​បូរណភាព​ដែនដី​ដែនទឹក​ដែនអាកាស​ដែន​កោះ​ឆ្នេរ​និង​សម្បត្តិ​ធម្មជាតិ​ក្នុង​សមុទ្រ​ក្នុង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​រឹងមាំ​ជាមួយ​នោះដែរ​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​វិន័យ​កងទ័ព​ដើម្បីអោយ​យោធិន​ទាំងអស់​គោរព​ច្បាប់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការកសាង​អង្គភាព​អោយ​កាន់តែ​រឹងមាំ​។​6
​ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី​ទៀ​វិញ​ជំនួសមុខ​អោយ​នាយ​នា​វី​កងទ័ពជើងទឹក​បា​នស​ន្យា​និង​ប្តេជ្ញា​គោរព​អោយបាន​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​និង​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្នុងការ​លុបបំបាត់​អោយបាន​ដាច់ខាត​នូវ​រាល់​ភាព​អសកម្ម​ទាំងឡាយ​ដែល​កើតមានឡើង​នៅក្នុង​កងឯកភាព​កង​ទ័ពជើងទឹក ៕