ជលផល​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់ សហការគ្នា​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​កដប​

0

កំពង់ឆ្នាំង៖​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល​ជលផល ខេត្តពោធិសាត់ និង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក មាក សឿង នាយរង​អធិការដ្ឋាន រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង សង្កាត់រដ្ឋបាល​ជលផល​កំពង់11350254_1848292045396162_518886637_nហ្លួង ខេត្តពោធិសាត់ ក្នុងនោះ​ដោយមាន​ការចូលរួម ពី​កម្លាំងយោធា ខេត្តពោធិសាត់ ចំនួន​២​នាក់ និង នគរបាល​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ម្នាក់ សរុប​រួមទាំង​កម្លាំង​រដ្ឋ​បាលជ​ល​ផល សង្កាត់​បរិបូណ៌ និង​ផ្នែក​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រមាណ​ជាង​២០​នាក់ ប្រើប្រាស់​ដោយ​មធ្យោបាយ​កាណូត​បា​ឡា ចំនួន​៤​គ្រឿង បាន​ចុះ​យុទ្ធនាការ​បន្តបន្ទាប់ ចំនួន​២​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ លទ្ធផល​បង្ក្រាបបាន ក្នុង​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ មានរ​បាំងសាច់​អួន ប្រវែង​៦០០​ម៉ែត្រ លូ​សាច់​អួន ចំនួន​២២​គ្រឿង បង្គោល​ចំនួន​៤៤០​ដើម និង​ចាក់​លែង​ត្រី​គ្រប់​ប្រភេទ ចូល​បឹង​ធម្មជាតិ​វិញ ចំនួន​២៥​គីឡូក្រាម ។11312219_1848291828729517_882520205_n លទ្ធផល​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា បង្ក្រាបបាន របាំង​សាច់​អួន ប្រវែង​៥៦០​ម៉ែត្រ លូ​សាច់​អួន ចំនួន​១៦​គ្រឿង បង្គោល​ចំនួន​៣២០​ដើម និង​ចាក់​លែង​ត្រី ចម្រុះ​គ្រប់​ប្រភេទ​ចូលក្នុង​ទឹក​វិញ ចំនួន​១៥​គីឡូក្រាម ដោយឡែក​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផងដែរ បង្ក្រាបបានរ​បាំងសាច់​អួន ប្រវែង​៤០០​ម៉ែត្រ លូ​សាច់​អួន​ចំនួន​៨​គ្រឿង បង្គោល​ចំនួន​៣៥០​ដើម ចាក់​លែង​ត្រី​ចូលទៅក្នុង​ទឹក​វិញ បាន​ចំនួន​១៥​គីឡូក្រាម ។ សរុប​បង្ក្រាបបាន​របាំ​ង​សាច់​អួន ចំនួន​២៤​កន្លែង ប្រវែង​៩៦០​ម៉ែត្រ លូ​សាច់​អួន ចំនួន​២៤​គ្រឿង បង្គោល​ចំនួន​៦៧០​ដើម ចាក់​លែង​ត្រី​ចម្រុះ ចំនួន​៣៥​គីឡូក្រាម ។
​ ​សូមបញ្ជាក់ថា តំបន់ ក​-​ដប ជា​តំបន់​ប្រសព​គ្នា ជាប់​ព្រំប្រទល់​៣​ខេត្ត គឺ​ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​កំពង់ធំ ហើយក៍​ជា​ច្រក​តែមួយគត់ ត្រី​ធ្វើ​ចរាចរណ៍​ប្រាស្រ័យ​ទាក់ទង​គ្នា ពី​បឹង​ទ​ន្ល​សាប ទៅ​ទន្លេមេគង្គ ដែល​មន្ត្រី​ជំនាញ​ហៅថា ច្រក​បំពង់ក ដោយឡែក​ប្រជាពលរដ្ឋ​ហៅថា តំបន់​ឆ្នុកទ្រូ ៕11208681_1848291945396172_596250000_n