គ្រួសារក្រីកមួយដែលមានសមាជិកជាកូន និងចៅរហូតចំនួន១២នាក់ក្នុងបន្ទុក ហើយប្រកបមុខរបរដកព្រលឹង រើសខ្យង និងដាក់មង សន្ទួច ក្នុងទំនប់អូរក្រាំងអំបិលយកទៅលក់ ដើម្បីចឹញ្ចឹមក្រពះកំពុងប្រឈមមុខការបង្ខំឱ្យរុះរើសផ្ទះសំបែងពីស្ថាបន័គ្រឹះស្ថានហិរញ្ញវត្ថុមួយដើម្បី
យកដីលក់សងបំណុលដែលមាន ទឹកប្រាក់រហូតដល់៧០០០ដុល្លា ។
កាលពីល្ងាចថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥នៅ ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកមាស នៅ អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះប៉ុល ដន អាយុ ៥២ឆ្នាំដែលកំពុងមានជម្ងឺទឹកនោមផ្អែមប្រចាំកាយផងនោះ បានថ្លែងទាំងភាពក្រៀមក្រំថា ដីឡូផ្ទះរបស់គាត់ដែលសល់តែបន្តិចបន្តួចសំរាប់រស់ជាមួយកូន និងចៅ សរុបមានគ្នាចំនួន១២នាក់ អាចប្រឈមនឹងការរឹបអូសយកពីអង្គការមួយដែលរកស៊ីចងការប្រាក់ ព្រោះគាត់បានជំពាក់បំណុលគេរហូតដល់ ៧០០០ដុល្លាហើយគ្មានលទ្ធភាពសងតាមការកំណត់ ។
គ្រួសារដ៍ក្រីក្រនោះបានថ្លែងទៀតថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ មន្ត្រីឥទានស្ថាប័នគ្រឹះ ស្ថានហិរញ្ញវត្ថុមួយមានឈ្មោះឌែលតា សាខាផ្សារថ្នល់ទទឹងជាច្រើននាក់បានបង្ខំឱ្យរុះរើផ្ទះសំបែងចេញពីក្នុងដីដែលកំពុងរស់នៅយ៉ាងរបាត់របាយ ដើម្បីខាងអង្គការយកដីនោះទៅលក់សម្រាប់សងបំណុល ប៉ុន្តែដោយសារមានការអាណិតអាសូរពីអ្នកជិតខាងបានជួយអត្តរាគមន៍ ខណៈពេលកំពុងតែរុះរើបានបានមួយកំណាត់ហើយនោះ ។ ប្រភបន្តថា លុះរសៀលក្រុមស្ថាប័នហិរញ្ញវត្ថុ មកបង្ខំម្តងទៀត និងឱ្យគាត់ប្តឹងមេដៃលើក្រដាសរបស់ពួកគេ ដោយមិនបានដឹងពីអត្ថន័យនោះឡើយព្រោះគាត់ជាមនុស្សមិនចេះអក្ស ។
លោកមាស នៅ និងអ្នកស្រីប៉ុល ដកបានរៀបទាំងក្តុកក្តួលថា ដោយសារជំពាក់ប្រាក់គេច្រើនពេកទើបពួកគាត់សម្រេចចិត្តខ្ចីប្រាក់ពីអង្គការឌែលតាចំនួន៧០០០ដុល្លាដោយបញ្ចាំប្លង់ដីផ្ទះ ដើម្បីយកសងបំណុលចិន ដោយបង់ទាំងការ និងដើមជាង៣០០ដុល្លាក្នុងមួយខែ ហើយគាត់បានបង់រួច២ខែដល់ខែទី៣គ្មានលទ្ធភាពទេ ។ ពួកកាត់បន្តថា ដោយសារខ្វះលទ្ធភាពបែបនេះទើបសុំអង្វរខាងគ្រឹះស្ថានហិរញ្ញវត្ថុឌែលតាពន្យាឆ្នាំនិងសុំបង់ក្នុងមួយខែចំនួន១៥០ដុល្លា រហូតសង់អស់ ប៉ុន្តែខាងមន្ត្រីឥទានមិនព្រមទេ ចង់បាន៣០០ដុល្លាក្នុងមួយខែ ។
យោងតាមអ្នកច្បាប់បានបង្ហាញថាករណីគ្រឹះស្ថានហិរញ្ញវត្ថុ បង្ខំឱ្យកូនបំណុលរុះរើផ្ទះសំបែងដោយគ្មានការចូលរួមពីអាជ្ញាធរ និងគ្មានដីការឬសាក្រមពីតុលាកាដូចរឿងគ្រួសារលោកមាស នៅ គឺខុសច្បាប់ទាំងស្រុង ហើយរឿងជំពាក់ប្រាក់បើកូនបំណុលមានលទ្ធភាពប៉ុនណាសងប៉ុននោះមិនអាចបង្ខំបានទេ ។
អាជ្ញាធរឃុំត្រពាំងគងបាននិយាយថា ស្ថាបន័ឌែលតា ដែលបង្ខំឱ្យរុះរើផ្ទះដោយខុសច្បាប់នេះ អាជ្ញាធរនឹងកោះហៅភាគីម្ចាស់បំណុលដើម្បីរកវិធីដោះស្រាយគ្នា ៕




































