ខេត្តព្រះសីហនុ៖ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសអធិការក្រុងព្រះសីហនុស្រាវជ្រាវចាប់ឃាត់ខ្លួននិងឆែករកឃើញថ្នាំញៀនប្រភេមេតំហ្វេតាមីនមួយកញ្ចប់រួមនិងវត្ថុតាងជាច្រើនផ្សេងទៀតដែលជាមធ្យោបាយសំរាប់ប្រើប្រាស់ក្នុងបទល្មើសគ្រឿងញៀន។យុទ្ធនាការរបស់ក្រុមសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបមុខសញ្ញានេះបានធ្វើឡើងកាលពីម៉ោង២២យប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅខាងក្រោយផ្ទះសំណាក់អូគីណាវ៉ាក្នុងក្រុម១៧ភូមិ១សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ។លោកវរសេនីយ៌ត្រី ភុល ភស្តា អធិការប៉ូលិសក្រុងព្រះសីហនុបានឲ្យដឹងថាជនសង្ស័យមានឈ្មោះសុខ វ៉ាន់ថា ភេទប្រុសអាយុ៣៦ឆ្នាំនានមុខរបរមិនពិតប្រាកដមានទីលំនៅម្តុំកន្លែងចាប់ខ្លួន។លោក ភុល ភស្តា បាននិយាយឲ្យដឹងទៀតថាវត្ថុតាងដែលដកហូតរួមមានថ្បាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយកញ្ចប់.ម៉ូតូម៉ាកអ៊ែរប្លែតគ្មានស្លាកលេខ១គ្រឿង.ទូរស័ព្ទចុចពិល២គ្រឿងកាបូបប្រាក់មួយនិងលុយចំនួន៤ម៉ឺន៥ពាន់រៀលផងដែរ។លោកអធិការបានឲ្យដឹងទៀតថាជនសង្ស័យរួមនិងវត្ថុតាងបន្ទាប់ពីកម្លាំងលោកសាកសួរចប់និងបញ្ជូនបន្តរទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Ads



































