ប៉ូលិស​អធិការ​ក្រុងព្រះសីហនុ​ចាប់ខ្លួន​បុរស​ម្នាក់​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួញ​ដួ​រ​គ្រឿងញៀន​

0

​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​អធិការ​ក្រុងព្រះសីហនុ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​និង​ឆែក​រកឃើញ​ថ្នាំញៀន​ប្រ​ភេ​មេ​តំ​ហ្វេ​តា​មីន​មួយកញ្ចប់​រួម​និង​វត្ថុតាង​ជាច្រើន​ផ្សេងទៀត​ដែលជា​មធ្យោបាយ​សំរាប់​ប្រើប្រាស់​ក្នុង​បទល្មើស​គ្រឿងញៀន​។​យុទ្ធនាការ​របស់​ក្រុមIMG_4755​សមត្ថកិច្ច​ឆ្មក់​ចុះបង្ក្រាប​មុខសញ្ញា​នេះ​បាន​ធ្វើឡើង​កាលពី​ម៉ោង​២២​យប់​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ខាងក្រោយ​ផ្ទះសំណាក់​អូ​គី​ណា​វ៉ា​ក្នុង​ក្រុម​១៧​ភូមិ​១​សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​លោក​វរ​សេនី​យ៌​ត្រី ភុល ភស្តា អធិការ​ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​សុខ វ៉ាន់​ថា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​នា​ន​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ម្តុំ​កន្លែង​ចាប់ខ្លួន​។​លោក ភុល ភស្តា បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​វត្ថុតាង​ដែល​ដកហូត​រួមមានIMG_4749​ថ្បាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​មួយកញ្ចប់​.​ម៉ូតូ​ម៉ាក​អ៊ែរ​ប្លែ​ត​គ្មាន​ស្លាក​លេខ​១​គ្រឿង​.​ទូរស័ព្ទ​ចុច​ពិល​២​គ្រឿង​កាបូប​ប្រាក់​មួយ​និង​លុយ​ចំនួន​៤​ម៉ឺន​៥​ពាន់​រៀល​ផងដែរ​។​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​រួម​និង​វត្ថុតាង​បន្ទាប់ពី​កម្លាំង​លោក​សាកសួរ​ចប់​និង​បញ្ជូនបន្តរ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕IMG_4747