ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកថ្មពួកមួយក្រុមដែលដឹកនាំដោយលោកកុយយ៉ាន់មន្ត្រីនគបាលស្រុកថ្មពួកបានចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅភូមិក្ដឹបថ្ម ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៤រសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ
២០១៥ដោយឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់ និងដកហូតម៉ូតូបានចំនួន៧គ្រឿង ព្រមទាំងមាន់ជល់ ៣ក្បាល និងស៊ុំដាក់មាន់៤ទៀតផង ។លោកកុយយ៉ាន់មន្ត្រីនគបាលស្រុកថ្មពួកបាននិយាយថាក្រោយពីប្រជាពលរដ្ឋបានរាយការណ៍អំពីសង្វៀនជល់មាន់នៅទីតាំងខាងលើកម្លាំងនគរបាលបានសុំគោលការណ៍ភ្លាមៗ ពីលោកឧត្តមសេនីយ៏ ត្រីអាត់ខែម ស្នងការនគបាលខេត្តចុះទៅបង្ក្រាបប៉ុន្តែពេលទៅដល់ស្រាប់តែអ្នកកំពុងលេងនាំគ្នារត់ប្រសេចប្រសាចគេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូនិងទ្រព្យសម្បត្តិនៅនឹងកន្លែងសង្វៀនតែប៉ុណ្ណោះ។ក្រោយពេលឃាត់ខ្លួនអ្នកជល់មាន់និងដកហូតវត្ថុតាងនិងបានឃាត់ខ្លួនម្ចាស់ទីតាំងមាន់ជល់និងបានដកហូតមាន់ជល់៣ក្បាល និងម៉ូតូ៧គ្រឿងដែលជាមធ្យោបាយធ្វើដំណើររួចមកមន្ត្រីនោះបាននិយាយបន្តទៀតថាម្ចាស់ទីតាំងជល់មាន់និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
រយះពេលកន្លងមកលោកឧត្តសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដាក់បញ្ជាដល់នគបាលស្រុកថ្មពួកទាំងអស់ឲ្យចុះបង្ក្រាបចំពោះទីតាំង ល្បែងស៊ីសងនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានទាន់ពេលវេលានិងត្រូវធ្វើការស្រាវជ្រាវនិងតាមដានចុះបង្ក្រាបមិនឲ្យមានល្បែងស៊ីសងនោះបន្តទៀតនោះឡើយ៕



































