​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី​ឆេះ​អស់ទ្រព្យ​សម្បត្តិ​ខូចខាត​អស់ទាំង​ស្រុង​សំណាងល្អ​មិនមាន​មនុស្ស​របួស​

0

ខេត្តបន្ទាយមានជ័យ​៖ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រស​ង្ក័​សី​ត្រូវបាន​អគ្គី​ស​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែម្តង​តែ​សំណាងល្អ​ម្ចាស់ផ្ទះ​ដែលជា​ស្ត្រី​មេម៉ាយ​និង​កូនប្រុស​តូច​ម្នាក់​មិនមែន​របួស​អ្វី​នោះឡើយ​តែ​ទ្រព្យសម្បត្តិ​ឆេះ​អស់ទាំង​ស្រុង​។ អគ្គីភ័យ​នេះ​បានកើតIMG-20150605-WA0002​ឡើង នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​អ៊ុំ​សុផល​អធិការ​ក្រុង​ប៉ោយប៉ែត បាន​និយាយថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​នេះ​ពុំមាន​អ្នករងរបួស​នោះទេ​គ្រាន់តែ​ខូចខាត ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជាច្រើន​តែប៉ុណ្ណោះ​។​លោក​ផល​បាន​បន្តថា​ផ្ទះ​ដែល​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​មាន​ទំហំ​៥​គុ​និង​៦​ម៉ែត្រ សង់​ពី​ឈើ ដំបូល​ប្រកស​ង្ក័​សី ជញ្ជាំង​កៅស៊ូ លាយ​ស្បូវ ទ្រព្យសម្បត្តិ ដែល​បាត់បង់​នោះ មាន​ថវិកា​ចំនួន​៤​ម៉ឺន​បាត ខ្សែ​កមាស ចំនួន​៣​ជី ខ្សែក​ផ្លាក​ទីន ចំនួន​៤​ខ្សែរ ទូរទស្សន៍​១​គ្រឿង ស្រូវ​១​ប៉ាវ និង​ទ្រព្យ សម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង ។IMG-20150605-WA0003​លោក​បាន​បន្តទៀត​ថាបើ​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច បាន​ប្រាប់ថា ករណី​ខាងលើនេះ​គឺ​ដោយសារ​ទុស្សេ​ខ្សែភ្លើង​មូល​ហេ​ត​ដែល​កម្លាំង​នគរបាល​មិនអាច​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​នោះ​គឺ​ដោយសារតែ​ផ្លូវ​ចូល​ភូមិតូច​ចង្អៀត ហើយ​ផ្លូវ​លំហើយ​ពលរដ្ឋ​នៅតាម​តំបន់​នោះ​គ្មាន​សំភា​រះ​ឬ​ទឹក​ជួយ​ពន្លត់​ឡើយ ។​ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ រុំ ឡៅ ភេទ​ស្រី អាយុ​២០​ជា​ស្ត្រី​ម៉ា​ម៉ា​យ​កូន​១​ត្រូវបាន​ប្តី​លែងលះ​ជា​យូរ​ខែ​មកហើយ​ដោយសារ​ការ​រស់នៅ​ជាមួយគ្នា​មិ​ង​ត្រូវរ៉ូវ​គ្នា​៕