កំពង់ឆ្នាំង៖រថយន្តអ្នកកាសែតម្នាក់ត្រូវបានក្មេងទំនើងវាយបំបែកកញ្ចក់ ក្នុងពេលអ្នកកាសែតមួយក្រុមចុះទៅយកព័ត៌ មាន នៅក្នុងតំបន់អាណាធិបតេយ្យរកស៊ីដឹកឈើខុសច្បាប់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥
នៅក្នុងតំបន់ក្តុល ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ម្ចាស់រថយន្តរងគ្រោះខាងលើនេះជាអ្នកយកព័ត៌មានអប្សារ៉ាណែត រួមដំណើរជាមួយអ្នកយកព័ត៌មានស៊ីអិនស៊ី និងភ្នាក់ងារយកព័ត៌មានបេះដូងរាស្ត្រប្រចាំខេត្តកំពង់ឆ្នាំង។ក្រុមអ្នកយកព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងនិយាយថា៖ទង្វើខាងលើនេះគឺជាវាយការបំបាក់ស្មារតី អ្នកកាសែត របស់ក្រុមជនល្មើសដែលគេរកស៊ីយ៉ាថអានាធិបតេយ្យខុសច្បាប់ មានការដឹកឈើគ្រប់ប្រភេទ ការឈូសរុករានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធឯកជននិងលក់ទៅអោយក្រុមហ៊ុនជាដើម។កន្លងមកក្រុមឈ្មួញរកស៊ីខុសច្បាប់ដែលមានការស្និតនិងក្រុមអ្នកមានអំណាចនៅពីក្រោយ ធ្លាប់បានធ្វើការប្រមានដល់អ្នកកាសែតថា បើហ៊ានចុះថតយកព័ត៌មាន ជាញយៗទៅចុះផ្សាយនៅក្នុងតំបន់របស់គេ ថ្ងៃណាមួយគេនិងអោយក្រុមក្មេងទំនើងញៀនថ្នាំវ៉ៃ អោយខ្ទេចរថយន្តម្តងមិនអោយចូលមកក្នុងតំបន់រកស៊ីរបស់ពួកគេទៀតឡើយ។
ជុំវិញករណីនេះ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងតាមទូរសព្ទ័នៅរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ នេះថា៖ករណីខាងលើនេះលោកនិងចាត់ការអោយសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីស្វែងរកជនល្មើសមកផ្ទន្ទាទោសមិនអោយគេរួចខ្លួនបានឡើយ។
គួរបញ្ជាក់ថា៖កន្លងមកក្រុមឈ្មួញរកស៊ីដឹកឈើដែលជិតស្និតជាមួយមន្ត្រីមានអំណាចនៅក្នុងតំបន់ខាងលើនេះធ្លាប់បានវាយកំទេចរថយន្តនគរបាលសេដ្ឋកិច្ចខេត្ត រថយន្តរបស់មេព្រៃ និងពេលនេះរបស់ក្រុមអ្នកសារព័ត៌មាន ដែលកន្លងមកគេមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានម្តងណាឡើយ។
ករណីខាងលើនេះក្រុមអ្នកកាសែតរងគ្រោះ ស្នើសុំសមត្ថកិច្ចមូលដ្ឋាន និងលោកស្នងការនគរបាលខេត្ត មេត្តាជួយស្វែងរកមុខក្រុមជនល្មើស និងមេខ្លោងនៅពីក្រោយខ្នងអោយឃើញ ដើម្បីបកស្បែកមុខពួកគេនិងផ្តន្ទាទោសអោយបានម៉ឺងម៉ាត់មិនត្រូវអោយពួកគេនិងមេក្លោងរួចខ្លួនបានឡើយ៕



































