​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ណែនាំ​ដល់​សមាជិក​ត្រូវ​ចេះ​តាមដាន និង​វាយតម្លៃ​គម្រោង​ឃុំ​.​សង្កាត់​

0

​ខេត្តបន្ទាយមានជ័យ​៖​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​ណែនាំ​ដល់​សមាជិក​របស់ខ្លួន​ត្រូវ​ចេះ​សហការគ្នា​និង​ធ្វើ​តាមដាន​វាយតម្លៃ​គម្រោង​ឃុំ​.​សង្កាត់​ខណៈដែល​ការណែនាំ​នោះ​ត្រូវ​បានលើកឡើង​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៤​មិថុនា​២០១៥​នៅ​សាលimageប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា វគ្គ​ផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ​.​សង្កាត់​ដែល​ត្រូវបាន​កែសម្រួល​ដែល​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន ១៧​រូប​មាន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​.​ក្រុង​ចំនួន​៩​រូប​នាយ​រដ្ឋបាល​ស្រុក​.​ក្រុង​ចំនួន​៩​រូប​បុគ្គ​លឹក​បច្ចេកទេស​ស្រុក​.​ក្រុង​ចំនួន​៩​រូប​និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន​១៣០​នាក់​សរុប​ចំនួន​១៧៤​នាក់​។ លោក​បាន​បន្តថា វគ្គ​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ឲ្យ​មន្ត្រី​គ្រប់រូប​មានការ​យល់ដឹង​អំពី​គម្រោង​មូលនិធិ​ឃុំ​.​សង្កាត់​និង​ដំណើរការ​លទ្ធកម្ម​គម្រោង​មូលនិធិ​ឃុំ​សង្កាត់ ការត្រួតពិនិត្យ​គុណភាព​គម្រោង ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំ​.​សង្កាត់ និយមន័យ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន គម្រោង​សេវាកម្ម និង​ការពិនិត្យ​បញ្ជាក់​បច្ចេកទេស​ជាដើម​។image (1) លោក អ៊ុង អឿន បាន​ណែនាំ​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ស្រុក​.​ក្រុង​ឃុំ​សង្កាត់​ត្រូវ​ចេះ​សហការគ្នា​អោយបាន​ល្អ​និង​តាមដាន​វាយតម្លៃ​គម្រោង​ឃុំ​.​សង្កាត់​ធ្វើយ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​មាន​អភិវឌ្ឍន៍​និង​រីកចម្រើន​នៅ​កម្ពុជា​ទៀតផង​៕