​បុរស់​ម្នាក់​ចេញពី​ហាង​ផឹក​ស្រវឹង​បើករថយន្ត​លឿន​ទៅបុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

0

ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្កឡើង​រវាង​រយ​ន្ត​កាមរី​បា​ឡែ​ន​បើក​ទៅបុក​និង​ម៉ូតូ​សង់​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​និង​អ្នកបើករថយន្ត​បង្ក​រងរបួស​ធ្ងន់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៤ imageមិថុនា ២០១៥ នៅ​ចំណុច​ភូមិ​គាប សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​លោក​សួន​នី​ប៉ូ​នាយផ្នែក​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​យុវជន​រងគ្រោះ​មានឈ្មោះ ខ រី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បើកបរ​ម៉ូតូ​មួយគ្រឿង ក្នុងទិសដៅ​ពី កើត ទៅ​លិច លុះដល់​ចំនុចកើតហេតុ ក៏ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ២A ៥៧៤៣​បើកបរ​ដោយ​ឈ្មោះ លឹម សា​ម៉េ​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ image (2)ស្រវឹង ជោក​ចេញពី​ភោជនីយដ្ឋាន​មួយកន្លែង​ក្បែរ​កន្លែងកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹង ហើយ​បន្ត​ទៅបុក​ដើម​ដូង​នៅ​ម្ខាង​ផ្លូវ​បណ្តាល​ឲ្យ​ខ្ទេច​រថយន្ត​ផ្នែក​ខាងមុខ ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២​និង​របួសធ្ងន់​ខ្លួនឯង ។​ក្រោយ​កើតហេតុ​រួច​នគ​បាល​ចរាចរណ៍​បាន​និយាយថា​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ម្ចាស់​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង​ព្យាម​យាម​បើក​ចេញ​ដណ្ដើមយក​ផ្លូវ​អាទិភាព ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ​និង​ធ្វើ​ឲ្យ​ស្លាប់​ជនរងគ្រោះ​យ៉ាង​អាណោចអាធ័ម​ដោយ​គ្នា​គ្មាន​ដឹងអី​សោះ​។ ចំណែក​អ្នកបើករ​រថយន្ត​បង្កហេតុ​ដោយសារតែ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​សមត្ថកិច្ច​ពុំបាន​ធ្វើការ​ឃាត់ខ្លួន​នោះទេ ដោយ​បញ្ជូន​ជនបង្ក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​លោកបូ​៊​បាន​និយាយ​បន្តថា​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្ក​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ពេល​ក្រោយ​៕image (1)