ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៥

0

​ខេត្តបន្ទាយមានជ័យ​៖​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​វិទ្យាល័យ​ខ្លា​កូន ស្ថិតនៅ​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំ​ធ្វើ​ពិធី​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ឆ្នាំ​២០១៥​។​ពិធី​នេះ​មានការ​ចូលរួម​លោក គោ​ស៊ុំimage (3)​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​យឹម​លី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ អ្នកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ មន្ត្រីរាជការ និង​និស្សិត និង​សិស្សសាលា​ជាច្រើន​នាក់​ទៀត​។​លោក​យឹម​លី​បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រារព្វ​ទិវា​បរិស្ថាន​នោះ​ថា​បរិស្ថាន​គឺជា​អ្វីៗ​ទាំងអស់​ដែលមាន​នៅ​ជុំវិញខ្លួន​យើង​ការធ្វើ​ប្រារព្វ​ទិវា​បរិស្ថាន​នេះ​វា​មាន​សា​រះ​សំខាន់​ណាស់​គឺ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ផ្តោត​ជា​ចំបង​លើ​ការគិតគូរ​អំពី​ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​បាន​សមស្រប​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​ចំពោះមុខ​ក្នុងការ​កសាង​អភិ​វ​ឌ្ឈ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​ដោយ​ធានា​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​ការ​អភិ​វ​ឌ្ឈ​។​លោក​យឹម​លី​បាន​បន្តទៀតថា​បច្ចុប្បន្ន​ពិភពលោក​បាននិងកំពុង​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ​ជាអាទ៍​មានការ​កើនឡើង​កំដៅ​ភពផែនដី​ធ្វើ​ឲ្យ​មាន​គ្រោះរាំងស្ងួត imageដូចជា ក្រោះ​ទឹកជំនន់ ខ្យល់ព្យុះ និង​រលក​កំដៅ​ជាដើម​។​លោក​បាន​បន្តទៀតថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​បាន​ប្រឈម​និង​គ្រោះទឹកជំនន់ ក្រោះ​រាំងស្ងួត និង​ខ្យល់​កន្ត្រាក់​ដែល​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​និង​បណ្តាល​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​និង​ខាតបង់​ខាង​សេដ្ឋកិច្ច​ជាដើម​។​លោក​បានបញ្ជាក់​ទៀតថា​នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ទាំងអស់នោះ​រាជរដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នូវ​ជំហ​ជា​អ្នកថែរក្សា​និង​ការពារ​បរិស្ថាន​និង​ធានា​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​បាន​សមស្រប​។​លោកស្រី​ចាន់​ថេ​ង​ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​និង​សិ​ស្សា​នុ​ទាំងអស់​ត្រូវ​ចូលរួម​នាំគ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ​ដូចជា​ដាំ​ដើមឈើ ការប្រគំ​តន្ត្រី ការអប់រំ​ផ្សព្វផ្សាយ​ការ​គាំពារ​សុខភាព​សហគម​ន៍ ការ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បានល្អ​និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ជាដើម​។​លោក​គោ​ស៊ុំ​សារឿ​ត​ក៏បាន​មានប្រសាសន៍​ដែ​ថា​លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ទិវា​បរ​ស្ថាន​នេះ​ឲ្យ​បាន​ច្រើន​ព្រោះ​វា​មាន​សា​រះ​សំខាន់​ណាស់​ក្នុង​សកម្មភាព​អភិ​វ​ឌ្ឈ​ន៍​សង្គម​ក៏​ដូច​សកម្មភាព​image (2)យុទ្ធនាការ​អនាម័យ​បិ​ស្ថាន​ផងដែរ​។​ហើយ​លោក​ឲ្យ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ការ​ប្រ​គាំ​តន្ត្រី ការ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឲ្យ​បានល្អ ការញែក​សំរាម​តាម​ប្រភេទ​ដើម្បី​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ព្រោះថា​ជាតិ​ប្លា​ស្ទិ​ច​ទាំងអស់នេះ​បើ​នៅ​ពាសវាល​ពាសកាល​មិន​យកទៅ​ដុតចោល​ទេនោះ​១០០​ឆ្នាំ​ទៀត​ក៏​វា​មិន​រលាយ​ដែរ​ហើយ​វា​និង​បង្ក​ឲ្យ​ក្រោះ​ថ្នាក់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ង​ទៀតផង​៕​