សៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ ដល់មន្ត្រីសារពត៌មាន ខេមរា ដែលបានខិតខំបំពេញភារៈកិច្ច យកពត៌មានមកធ្វើការផ្សព្វផ្សាយជូនមហាជន បានទទួលនូវពត៌មាន ជាសារធារណៈ ទើបជម្រុញឲ្យមាន ការលើកទឹកចិត្តដល់បុគ្គលិកខេមរា ដោយមានការជ្រោមជ្រែង គាំទ្រ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសម្បុរសជន ទើបបង្កើតឲ្យមានពិធីជប់លាងប្រចាំឆ្នាំ២០១៤នេះបាន។
បច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សារៈសំខាន់មកលើវិស័យពត៌មាន និងបានចាត់ទុកវិស័យពត៌មាន ដែលបានដើរតួនាទីសំខាន់ ក្នុងការជួយអភិវឌ្ឍន៍ប្រទេស គ្រប់ផ្នែក ដើម្បីឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រួមទាំងការគិត ការធ្វើ ការបំរើផលប្រយោជន៍ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ វិស័យពត៌មាន ត្រូវបាន គេចាត់ទុកជាផ្នែកជាច្រមុះរបស់ប្រជាពលរដ្ឋ សំខាន់គឺជាកញ្ចក់សម្រាប់សង្គមឆ្លុះបញ្ជាំង ពីសកម្មភាពដែល បានអនុវត្តន៍ ។
សារពត៌មាន ខេមរា ជាបណ្តាញពត៌មាន ដែលទទួលបាននូវការគាំទ្រ ពីសំណាក់មហាជន មន្ត្រីរាជការ កម្លាំងទាំងអស់ ដែលតែងតែតាមដាន នូវពត៌មានសំខាន់ៗ តាមប្រព័ន្ឋវេបសាយ ខេមរា និងតាមទូរទស្សន៍ មួយចំនួនធំ ដែលបានផ្សារភ្ជាប់នូវពត៌មាន ក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាគណៈដឹកនាំ និងមន្ត្រីពត៌មាន ទាំងអស់ និងខិតខំបន្ថែមព្រមទាំងអភិវឌ្ឍន៍ សារពត៌មាន ខេមរា ឲ្យឈានទៅរកលំដាប់អន្តរជាតិ ដែល សំបូរ ទៅដោយពត៌មាន កីឡា សិល្បះ ឃាតកម្ម សង្គម អន្តរជាតិ និងពត៌មានប្លែកៗជាច្រើនទៀត ដើម្បីបម្រើចក្ខុអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងសង្គមពត៌មាន។
ស្ថាប័ន សារពត៌មាន ខេមរា បច្ចុប្បន្ន កំពុងតែធ្វើដំណើរ រំកិលខិតទៅមុខជាលំដាប់ ក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាអ្នកកាច់ចង្កូត នាវាខេមរា សូមស្វាគមន៍ ចំពោះមតិកែលំអរ រិះគន់ ដើម្បីស្ថាបនា និងរីករាយទទួលនូវអត្ថបទ រូបភាព ខ្លឹមសារ នូវពត៌មានពិត ដែលបានកើតឡើង នៅក្នុងសង្គមជាតិ ដើម្បីធ្វើការផ្សព្វផ្សាយ តាមរយះវេបសាយ ខេមរា www.khemaradaily.com Email; rathabayon@gmail.com សូមអរគុណ លេខទូរស័ព្ទ ០៩៧ ៧៧ ៧៨ ១១៥ , ០១២ ២៦ ៩៤ ៨៩ ។