​ជំនាញ​មេព្រៃ​រឹបអូស​បាន​គំនរ​ឈើ​គគីរ​ខុសច្បាប់​ ​ជាង​៤​ម៉ែត្រគូប​នៅក្បែរ​ព្រៃឈើ​ការពារ​ព្រះ​រកា​

0

ខេត្តព្រះវិហារ​៖មន្ដ្រីរដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​និង​រដ្ឋបាល​ព្រៃឈើ​ឆែប​ចុះ​ល្បាត​តាម​ព្រៃឈើ​ការពារ​អភិរក្ស​ព្រះ​រការ​បាន​ប្រទះឃើញ​គំនរ​ឈើ​អារ​ដែល​ឈ្មួញ​ខិលខូច​ធ្វើ​សន្និធិ​ខុសច្បាប់​តាម​ដុប​ព្រៃ​ហើយ​បាន​រាយការណ៍​និង​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ឈានទៅ​ធ្វើការ​បង្ក្រាប​រឹបអូស​កាលពី​រសៀល​ថ្ងៃទី​០៦​មិថុនា​២០១៥​ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​។​​លោក​សេង​លាង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​បានអោយដឹងថា​ក្រុមការងារ​របស់លោក​បាន​ប្រមូល​រឹបអូស​គំនរ​ឈើ​អារ​លេខ​១​ប្រភេទ​គគីរ​ដែល​ធ្វើ​សន្និធិ​ក្នុង​ដុប​ព្រៃ​បាន​ចំនួន​៧១​សន្លឹក​ស្មើនឹង​៤,២៩៣​ម៉ែត្រគូប​គឺជា​គំនរ​ឈើ​អញ្ញ​តិ​ជន​(​គ្មាន​ម្ចាស់​ឈើ​ណា​ម្នាក់​ចេញមុខ​អះអាង​)​។​មុននឹង​ធ្វើការ​រឹបអូស​គំនរ​ឈើ​សន្លឹក​ទាំងអស់នោះ​លោក​បាន​ឆ្លង​យោបល់​ពី​លោក​លី​លន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​ទៅតាម​និតិ​វិធី​ច្បាប់​ត្រឹមត្រូវ​ផងដែរ​។​​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បន្តថា​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាងលើនេះ​ដោយមាន​ការលើកទឹកចិត្ត​ពី​លោក​គឹម​ជេ​ត​ថា​វី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​និង​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​។​វត្ថុតាង​ឈើ​ខុសច្បាប់​ទាំងអស់នេះ​ត្រូវបាន​ក្រុមការងារ​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​PVH2ព្រៃឈើ​ឆែប​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បាន​បង្ហើប​អោយដឹងថា​ការបង្ក្រាប​បទល្មើស​វិស័យ​ព្រៃឈើ​តាំងពី​ដើមទី​រហូតមក​ដល់​បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តព្រះវិហារ​ជួប​ឧបសគ្គ​មួយចំនួន​ធ្វើអោយ​កិច្ចការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​។​គ្រប់​សមត្ថកិច្ច​ជំនាញ​មេព្រៃ​បន្ធូរដៃ​មិនសូវ​ខិតខំ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មកពី​គ្មាន​ថវិកា​ចរន្ត​សំរាប់​ដក​ចំណាយ​ទូទាត់​ថ្លៃ​ជួល​កម្មករ​លើកដាក់​លី​សែង​ឈើ​ថ្លៃ​ជួល​រថយន្ដ​ដឹកជញ្ជូន​និង​ថ្លៃ​ចំណាយ​ប្រើប្រាស់​ប្រេង​ឥ​ន្ធ​នះ​ជាដើម​៕