ខេត្តកណ្តាល ប្រភពពត៌មានច្បាស់ការពី អ្នករកស៊ីឈើឈើប្រណិត ដែលសមត្ថកិច្ចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ឃាត់ចាប់បាន ដឹកនាំកម្លាំងផ្ទាល់ ដោយឈ្មោះ ធួន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងឈ្មោះ សុខ វុត្ថា ហៅ ស្រ៊ុន ជាប៉េអ៊ឹមខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ៨ ទៅ៩យប់ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៤ ដោយប្រដេញរថយន្តចេញពីចំណុចស្ពានព្រែកក្តាម រហូតដល់ចំណុចផ្អាវ ទើបធ្វើការឃាត់ចាប់បានហើយ បានទទួលលាភសក្ការៈយ៉ាងក្រាស់ ក្រែលជាថ្នូរ និងការដោះលែងរថយន្ត និងឈើ ។
ប្រភពបានបន្តអោយដឹងថា រថយន្តខាងលើដឹកឈើប្រណិតខាងលើ ជាប្រភេទរថយន្តកាមរីហើម ពណ៌សំបកឳឡឹក ផ្ទុកឈើក្នុងរថយន្តពេញ ដឹកឈើចេញពីស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ចាម លុះមកដល់ចំណុចព្រែកក្តាម ឈ្មោះ ធួន និងឈ្មោះ ស្រ៊ុន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ប្រទះឃើញបានប្រដេញរថយន្តនោះ ដោយប្រើរថយន្តម៉ាកកាមរីឆ្លាម២គ្រឿង និងវីហ្គោ១គ្រឿង រហូតដល់ផ្អាវ រថយន្តដឹកឈើប្រណិតនោះដាច់ទុយោបូមប្រេងទៅមុខលែងរួច ក៍ចាប់ឃាត់តែម្តង ។
ក្រោយពីឃាត់រថយន្តខាងលើបាន ឈ្មោះ ធួន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងឈ្មោះ សុខ វុត្ថា ហៅ ស្រ៊ុន ជាប៉េអ៊ឹមខេត្តកណ្តាល ជំរិតទារប្រាក់ពីម្ចាស់ឈើចំនួន ១ម៉ឺនដុល្លា ជាថ្នូរនិងការដោះលែង តែដោយម្ចាស់ឈើសុំសំរួលក្នុងតំលៃ ២ពាន់៥រយដុល្លា ឈ្មោះ ធួន និងឈ្មោះ សុខ វុត្ថា ស្រ៊ុន ក៍ធ្វើការដោះលែងស្ងាត់ៗ មិនអោយថ្នាក់លើដឹង ការដោះលែងរថយន្តដឹកឈើខាងលើ ជាថ្នូរនិងទឹកប្រាក់ចំនួន២ពាន់៥រយដុល្លា រហូតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ទើបមានការបែកធ្លាយពត៌មាននេះ ។
ពាក់ពាន់និងករណីខាងលើនេះ ពេលអ្នកយកពត៌មានយើង ទូរស័ព្ទចូលសុំការពន្យល់ បំភ្លឺ តាមរយៈលេខទូរស័ព្ទ 0888985598 នៅថ្ងៃទី11 ខែមេសា ឆ្នាំ២០១៤ ពេលនិយាយដល់ចំណុចពាក់ព័ន្ធ និងព៌តមានដោះលែងរថយន្តខាងលើ ជាថ្នូរនិងទឹកប្រាក់២ពាន់៥រយដុល្លា ឈ្មោះ សុខ វុត្ថា ហៅ ស្រ៊ុន មិនឆ្លើយថាមិនដឹងទេ មិនមានការពាក់ព័ន្ធនិងរឿងនេះទេ ៕