​ប្រជាពលរដ្ឋ​ផ្អើល​ថា ជីករណ្តៅ​ធ្វើ​បង្គន់​ប្រទះឃើញ​ឆ្អឹង​បុរាណ​

0


​សៀមរាបៈ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ស្ថិតនៅ​ភូមិ ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៥ ខណៈពេលដែល ម្ចាស់​លំនៅដ្ឋាន​បាន ជីករណ្តៅ​ធ្វើ​បង្គន់ ក៏បាន​ប្រទះឃើញ ឆ្អឹង​ដែលមាន​លក្ខណៈ​ធំ​ជាង​ឆ្អឹង​មនុស្ស​ធម្មតា ទើប​បង្ករ​ឲ្យ​មាន​ប្រជាពលរដ្ឋ សណ្ឋាន​ថា​ជា​ឆ្អឹង​កប់​សម័យ បុរាណ​តែ​ពុំ​ដឹងថា​សម័យ​ណា​ពិតប្រាកដ​នោះទេ​។​c8
​លោក ជន ខែ​ត ភេទ ប្រុស អាយុ ៣១​ឆ្នាំ ប្រព​ន្ឋ​ឈ្មោះ កែ​ត ខែ​ត អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​រាប់រៀប ប្រាប់ថា នៅ​ថ្ងៃ​ម្សិលមិញ ខ្លួន​បាន​ជីករណ្តៅ​មាន​គ្នា ២​នាក់ ក្រោយមក​ម្នាក់​ឈប់សំរាក តែ​ម្នាក់ទៀត​បាន​បង្ខំ​ឲ្យ​ជីក បន្ត​ថែមទាំង​និយាយថា ឯង​ជីក​តែ​កន្លះ​ម៉ែត្រ​ទៀត​នឹង​ប៉ះ​កំណប់​ហើយ ដោយ​លោក​បាន​និយាយ​លេងៗ ក្រោយមក លោក ជន ខែ​ត ក៏បាន​ជីក​បន្ត ក៏​ប៉ះ​ឆ្អឹងលលាដ៍ក្បាល ក៏​ស្មានថា​ជា​ក្អម ក្រោយ​ក៏​ជីក​បន្តទៀត ក៏​ស្រាប់តែ​ប៉ះ​ឆ្អឹង​ដៃ ជើង ឆ្អឹងជំនី និង​ឆ្អឹងត្រគៀក ហើយក៏​នាំគ្នា​ជីក​លូ​ង​យកមក​ដាក់​នៅក្នុង​កញ្ជើ​រ ដោយ​ក្រា​លកំ​ណាត​សរ​ពីក្រោយ ខណៈនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានមក​ចោមរោម​មើល ហើយ​គិតថា ជា​ឆ្អឹង​មនុស្ស​សម័យបុរាណ ដោយសារតែ ឆ្អឹង​មាន​លក្ខណៈ​ធំៗ​ចម្លែក​។​c7
​លោកយាយ ឡង់ អាយុ ៩២​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹងថា លោកយាយ​រស់នៅ​ទីនេះ​យូរហើយ ពុំដែល​មាន សាកសព​មក​កប់​នៅទីនេះ​ឡើយ ម្យ៉ាងទៀត​ទីធ្លា​បរិវេណ​ផ្ទះ​នេះ​គឺជា​ទួល​បុរាណ នៅ​ថ្ងៃកើតហេតុ​នេះ លោកយាយ បាន​ឲ្យ​លុយ​កូន​របស់គាត់​១០០​ដុល្លា ដើម្បី​ទិញ​លូទឹក​ជីករណ្តៅ​ធ្វើ​បង្គន់ តែ​ដល់​ជីក​ទៅ​ក៏​ប៉ះ​លលាដ៍ក្បាល នឹង​ឆ្អឹង លោកយាយ​ក៍​ក៏បាន​ប្រាប់​ឲ្យ​កូន​គាត់​ដែលជា​អ្នក​ជីក ឲ្យ​ប្រមូល​ឆ្អឹង​យកមក​រក្សាទុក ហើយ​មាន​ការអុជ​ធូប បន់ស្រន់ បម្រុង​នឹង​យក​ឆ្អឹង​ទៅ​ប​ញ្ជុះ និង​ធ្វើបុណ្យ​បន្តិចបន្តួច​ជូន​ជា​កុសលផល​បុណ្យ​ដល់​អ្នកស្លាប់ តែ​ក្រោយមក​បាន​ទី​ពិភាក្សា​ជាមួយ​មេភូមិ លោក​បាន​ឃាត់​មិនទាន់​ឲ្យ​យក​ឆ្អឹង​នេះ​ទៅណា​ទេ ដោយ​រងចាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ កុសល់​វិ​ឆ្ឆ័​យ​ត្រឹមត្រូវ​សិន ថា​សាកសព​នេះ​ជា​មនុស្ស​សម័យ​ណា ក្រែង​មាន​អំពើ​ឃាត់​កម្ម​កន្លងមក ។​c6
​ចំណែក​លោក នាយប៉ុស្តិ៍​រដ្ឋបាល អ្នក​សា​ពត៌មាន​យើង​ព្យាយាម​សួរនាំ ថា​មាន​ករណី​ថា មាន​ប្រជាពលរដ្ឋ​ផ្អើល​ថា បាន​ប្រទះឃើញ​ឆ្អឹង​ខ្មោច ខណៈពេលដែល​ជីករណ្តៅ​ធ្វើ​បង្គន់​ទេ លោក​បាន​ឆ្លើយថា លោក​មិន​បានដឹង​អ្វី​ទាំងអស់ ហើយក៏​គ្មាន​ហេតុការណ៍​នេះ​កើតឡើង​ដែរ ខណៈពេល​ដែលមាន​ប្រជាពលរដ្ឋ​នាំគ្នា​សំរុក​ទៅ​មើល​ជា​បន្តបន្ទាប់ លោក​ពុំ​បានដឹង​រឿង​អ្វី​ទាល់តែសោះ ។​c4
​ចំណែក​ឆ្អឹង​ខ្មោច​នេះ ពុំទាន់​មាន​សមត្ថកិច្ច​ណា​ចុះមក​ធ្វើ​កុសល់​វិឆ័យ​នៅឡើយ​ទេ ជាហេតុ​មិនអាច​បញ្ជាក់ថា ឆ្អឹង​នេះ ត្រូវបាន​គេ​កប​នៅ​សម័យ​ណា ។

ដោយ ខេង ឧត្តម c3 c2 c1