​កំពូលស្រី​ឆរ​បោក មើលឃើញ​ទឹកមុខ​គួរ​ឲ្យ​អាណិត តែ​ធាតុពិត​គឺជា​មនុស្ស​កុហក់​និង​បោកប្រាស់ 

0


​ ​ជាក់ស្តែង​ដូចជា​ករណី​ស្ត្រី ឈ្មោះ​ឆាយ មុំ អាយុ​៣១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​ក​ន្ទោ​ច ឃុំ​ទឹកល្អក់​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ​ស្ត្រី​ឈ្មោះ​ឆាយ មុំ មានកូន​៣​នាក់​នៅក្នុង​បន្ទុក​គឺ​ស្រី​២ ប្រុស​១​ត្រូវបាន​លែងលះគ្នា​ជាមួយ​ប្តី​ដើម​អស់​រយៈ​ច្រើន​ឆ្នាំ​មកហើយ​! ក្រោយមក​ស្ត្រី​រូបនេះ​មាន​ទំនាក់ទំនង​លួចលាក់​​ស្នេហា​ជាមួយនិង​ប្តី​របស់គេ​ទៀត​និង​កំពុង​តែមាន​ផ្ទៃពោះ​គ្រប់​ខែ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥​នេះ​ជា​កូនស្រី​!​ហើយ​ប្តី​ក្រោយ​នោះ​ក៏បាន​បោះបង់ចោល​នាង​ទៀត​!​បើ​យោត​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អា​​ជ្ញា​ធរ ភូមិ ឃុំ​របស់​ឈ្មោះ ឆាយ មុំ ប្រាប់ថា​! ប្តី​ក្រោយ​គាត់​នេះ​ដោយមាន​ការសង្ស័យថា កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ មិន​ប្រាគដជា​កូន​របស់គាត់​!​ទើបបានជា​គាត់​បោះបង់ចោល ឆាយ មុំ ទៅយក​ប្រពន្ធ​ទៀត​!
​ពេលនោះ​ឈ្មោះ ឆាយ មុំ ក៏បាន​រករឿង​ឲ្យ​ខាង​ប្រពន្ធដើម​គេ​បង់លុយ​ឲ្យ​ចំនួន​១០០០$​សម្រាប់​ចិញ្ចឹម​​កូន​! គួ​រំលឹកថា​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ស្ត្រី​ឈ្មោះ ឆាយ មុំ បាន​ទូរស័ព្ទ​ចូលក្នុង​ស្ថា​នី​យ៏​​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏ ក្នុង​ព័ត៌មាន​មហាជន ប្រាប់ថា​នាង​ចង់​ប្រគល់​កូន​នេះ​ឲ្យ​ទៅ​សប្បុរសជន ណា​​ដែលមាន​លទ្ធភាព​ផ្ចុងផ្តើម​ចិញ្ចឹម​កូន​នាង​ឲ្យ​បាន​រៀនសូត្រ​រហូតដល់​ធំ ដោយ​មិន​ចង់បាន​លុយ កាក់​អី​​ទេ​!​ហើយក៏​មិនមែនជា​ការលក់ដូរ​កូន​នោះដែរ​!​គឺ​ដោយសារ​ខ្លួន​គ្មាន​ផ​ទ្ធ​ភាព​ចិញ្ចឹម​!​បន្ទាប់ពី​ដឹក​នូវ​ព័ត៌មាន​នេះ អ្នកសារព័ត៌មាន​ម្នាក់​ក៏​ទំនាក់ទំនង​ទៅ​នាង ឆាយ មុំ ពេលនោះ​ស្ត្រី​ឈ្មោះ ឆាយ មុំ ក៏បាន​សន្យាថា​
!​នៅពេលដែល​កូន​ប្រសូត្រ​មក និង​ប្រគល់​ឲ្យ​អ្នកសារព័ត៌មាន​ម្នាក់​នោះ​យកទៅ​ចិញ្ចឹម​ធ្វើជា​កូន​របស់ខ្លួន​! ហើយ ឈ្មោះ ឆាយ មុំ ក៏បាន​សុំ​លុយ​១០​ម៉ឺន​រៀល​សម្រាប់​ទិញ​អង្ករ​ហូប​នៅពេល​សម្រាលកូន​!​ដោយ​
​សារ​សម្តី​ត្អូញត្អែរ​គួរ​ឲ្យ​អាណិត គាប់​ជួន​ភ្នាក់ងារ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏ ធ្វើដំនើរ​ទៅ​ជួប​សម្ភាស​
​ផ្ទាល់​ជាមួយ​ឈ្មោះ ឆាយ មុំ អ្នកសារព័ត៌មាន​ដែល​ចង់បាន​កូន​នោះ​ក៏​វេ​លុយ​ចំនួន​២០​ម៉ឺន​រៀល​ឲ្យ​ភ្នា​ក់​
​ងារ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏​យកទៅ​ឲ្យ​ស្ត្រី​ឈ្មោះ ឆាយ មុំ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ ដល់ផ្ទះ ហើយ​ឈ្មោះ ឆាយ មុំ បាន​សន្យាថា​សុខចិត្ត​ប្រគល់​កូនស្រី​នេះ​ឲ្យ​អ្នកសារព័ត៌មាន​នោះ​នៅពេល​
​កើតមក​នៅ​ចំពោះមុខ​លោក​មេឃុំ ទឹកល្អក់ ស្រុក​គងពិសី !​ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​
​ខាង​ផ្ទះ​របស់​ឈ្មោះ ឆាយ មុំ និង អាជ្ញាធរ​មូលដ្ឋាន បន្ទាប់ពី​ដឹង​រឿងនេះ​!​ពួកគាត់​មានបំណង​ល្អ​ខ្លាច​
​ចាញ់បោក​នាង បាននាំគ្នា​ទូរស័ព្ទ​មក​ប្រាប់ថា​!​សូម​លោក​កុំ​ចង់​បានកូន​របស់​ស្ត្រី​ឈ្មោះ ឆាយ មុំ នេះ​ឲ្យ​
​សោះ​!​ពី​ព្រោះតែ​ស្ត្រី​នេះ​មាន​ប្រវត្តិ​មិនល្អ​នោះទេ ជា​គឺ​មនុស្ស​ឆរ បោក លួ​យ​ក៏​លួច បោក​គេ​ក៏​បោក និយាយ​អ្វី​គ្មាន​ការពិត​នោះទេ​! ហើយក៏​ធ្លាប់​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​
៤​ឆ្នាំ ពី​ករណី​ឆរ​បោក និង​រំលោភ​លើ​សេចក្តីទុកចិត្ត​!​ក្រោយមក​ដោយមាន​ការ​អន្តរា​គម​ន៏​ពី​អង្គការ​ក្រៅ​
​រដ្ឋាភិបាល ដោយ​សំអាងថា​ស្ត្រី​រូបនេះ​មានកូន​នៅក្នុង​បន្ទុក​៣​នាក់ ថែមទាំង​មេម៉ាយ​ផង​នោះ​!​ទោស​កំ​
​ហុ​ស​នោះ​ក៏​ត្រូវបាន​សម្រាល​មក​នៅ​ត្រឹមតែ​ជាង​១​ឆ្នាំ​វិញ​!​ពួកគាត់​បាន​ផ្តាំ​ហើយ​ផ្តាំ​ទៀតថា​សូម​លោក​ប្រ យ័​ត្ន​ចាញ់បោក​នូវ​ពាក្យសម្តី​ត្អូញត្អែរ​កុហក់​របស់​ឈ្មោះ ឆាយ មុំ នេះ​!​បើ​មិន​ទេ​ជឿ​លោក​ចាំ​មើលចុះ នៅ ពេល​បាន​លុយ​នេះហើយ មិន​ហួស​ពី​៣​ថ្ងៃ​ទេ គឺ​ទា​លុយ​ទៀតហើយៗ​ទារលុយ​មិនចេះ​ឈប់ឈរ​ទេ​!
​បន្ទាប់ពី​បានដឹង​នូវ​រឿង​រាវ​ទាំងអស់​នេះហើយ​!​អ្នកសារព័ត៌មាន​ក៏​មិនមាន​ការកែ​ប្រែចិត្ត​ឈប់​ទទួលយក​
​កូន​នោះដែរ​!​ដោយ​គិតថា​ក្មេង​កើតមក​ភ្លាម​ប្រៀបដូចជា​ក្រណាត់សរ​ស្អាត​១​ផ្ទាំង​អញ្ចឹង​!​បើ​យើង​ជ្រលក់​
​ពណ៌​អ្វី វា​នឹង​ក្លាយជា​ពណ៌​នោះ​ហើយ​!​ក៏ប៉ុន្តែ​ពិតជា​ដូច​ពាក្យ​គេ​ប្រាប់​មែន​!​ឲ្យ​លុយ​២០​ម៉ឺន បាន​៣​ថ្ងៃ
​ស្ត្រី​ឈ្មោះ ឆាយ មុំ តេ​សុំ​លុយ​២៧​ម៉ឺន​រៀល​ទៀត ដោយ​ចង់ដឹង​ពី​កល់ល្បិច និង​មុខមាត់​ពិត​របស់​ស្ត្រី​
​នោះ​!​អ្នកសារព័ត៌មាន​ក៏បាន​ឲ្យ​លុយ​ចំនួន​១៤​ម៉ឺន​រៀល​ទៀត ៣​ថ្ងៃក្រោយ​មកទៀត​ឈ្មោះ ឆាយ មុំ ក៏​
​បាន​តេ​មកសុំ​លុយ​ចំនួន​៦០​ម៉ឺន​រៀល​ទៀត​សម្រាប់​ថ្លៃ​សម្រាលកូន រយៈពេល​៥​ថ្ងៃ​ទេ​ព្យ​គេ​និង​ទូរ​ទាត់​លុ យ​!​ហើយ​ចំណែក​រឿង​សន្យាថា​ជួយឧបត្ថម្ភ​លុយ​៣​លាន​រៀល​នោះ​គឺ​នៅ​៣​លាន​ដដែល មិន​ឲ្យ​កាត់​នោះ​
​ទេ​!​ពេលនោះ​អ្នកសារព័ត៌មាន​ក៏បាន​យល់ព្រម​ឲ្យ​៦០​ម៉ឺន​ទៀត តែ​សូម​រងចាំ​នៅពេលដែល​ប្រសូត្រ​កូន​
​មក​បាន​១​ថ្ងៃ​គាត់​នឹង​ទៅ​ទួល​យក​កូន​នោះ ដោយមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ ផងដែរ​!​រីឯ​ថ្លៃ​
​ពេទ្យ​៦០​ម៉ឺន និង​ប្រាក់​ចំនួន​៣​លាន​រៀល លោក​នឹង​ប្រគល់ជូន​គ្រប់​ចំនួន​!​ស្រាប់តែ​ស្ត្រី​ជើងល្អ​ឈ្មោះ ឆាយ មុំ​បាន​តេ​រ​ទូរស័ព្ទ​ប្រាប់​អ្នកសារព័ត៌មាន​នោះ​និង​លោក​មេឃុំ​ទឹកល្អក់​ថា​!​បើ​មិន​ឲ្យ​លុយ​៦០​ម៉ឺន​រៀល​CYMERA_20150608_090613
​ទៀត​ទេ​!​នៅពេលដែល​កូន​កើតមក​!​នាង​ឈប់​ឲ្យ​កូន​វិញ​ហើយ​! ពេល​បានដឹង​ពី​ល្បិចកល់​បោកប្រាស់​​យ៉ាង​ពិ​ប្រាកដ​នេះហើយ​!​ភាគី​ខាង​អ្នកសារព័ត៌មាន​នោះ​ក៏​ឈប់​ត្រូវ​ការចង់​បានកូន​រប​ស់​ស្ត្រី​ឈ្មោះ ឆាយ មុំ នោះ​ទៀត​ដែរ​!​ហើយ​ចំពោះ​លុយកាក់​ប​ន្តិ​តប​ន្ទួ​ច​ដែល​គាត់​បាន​ឲ្យ​នោះ​វា​មិន​សំខាន់​ទេ​សម្រាប់​រូប​​គាត់​!​តែ​ក៏​ជាការ​ជូនដំណឹង​ដល់​ឯកឧត្តម ទ្រង់ លោក លោកជំទាវ​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាប​ផងដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​ចង់បាន​កូន​របស់​ស្ត្រី​ឈ្មោះ ឆាយ មុំ នេះ​យកទៅ​ចិញ្ចឹម​!​ប្រយ័ត្ន​ចាញ់បោក​ស្ត្រី​រូបនេះ​!​ដូច​ពាក្យចាស់​ពោលថា​ស្លឹកឈើ​វា​មិនដែល​ជ្រុះ​ឆ្ងាយ​ពី​គល់​របស់​វា​នោះទេ​!
​ ​ ​ ​ ​ ​ ​ ​

????????????
????????????
????????????
????????????
????????????
????????????