ខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដឹកនាំស្នងការរងបាននាំយកអំណោយនិងចុះទៅជួបសំណេះសំណាលជាមួយកំលាំងប្រជាការពារ មេភូមិ កំលាំងអធិការ នគរបាលស្រុកភ្នំស្រុក និង កំលាំងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៤១នាក់ស្រីម្នាក់ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៥។លោកអាត់ខែមបាននិយាយថានៅក្នុងឱកាសចុះសួសុខទុកនោះលោកក៏បាននាំយកអំណោយចែកជូនដល់កងកម្លាំងសមិត្តកិច្ចទាំងនោះផងដែរដោយម្នាក់ៗទទួលបានសារ៉ុង១ទឹកត្រី៣យួរ ទឹកស៊ីវអ៊ីវ ៣យួរ អង្ករ១០០kgម៊ី២កេះតូច អាវខោឈុត៦កំប្លេ និងអាយកូម២គ្រឿង។
នៅចំពោះមុខកង កម្លាំងនគរបាល និងប្រជាការពារភូមិ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យ បង្កើន សកម្មភាព កាន់តែខ្លាំង លើការការពារសន្តិសុខ ជូនប្រជាពលរដ្ឋ តាមរយៈការចុះល្បាត និង សហការគ្នាឲ្យបានល្អ រវាងកងកម្លាំងនគរបាល និងប្រជាការពារភូមិ ។លោកក៏បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យដែលតែងតែយកចិត្តទុកដាក់និងគិតគូទៅលើការរស់នៅរបស់បងប្អូននៃកងកម្លាំងទាំងអស់ជាប្រចាំ៕





































