0


​ ​ពាក្យ​ដែល​អ្នកផង​តែងតែ​និយាយថា​ត្រីងៀត​ឆ្លៀត​ពង​នេះ គឺ​វា​ពិតជា​ត្រឹមត្រូវ​ណាស់​ចំពោះ​សមត្ថ កិច្ច​ចរាចរ​ណ៏​របស់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​!
​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្ទឹងសែន និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ នៅពេលដែល​មកដល់ ចំនុច​គល់ស្ពាន​កំពង់ធំ នៅពេល​យប់ ពួកគាត់​បានឃើញ​កំលាំង​ប៉ូលីស​ចរាចរ​ណ៏​ខេត្ត​១​ក្រុម មាន​គ្នា​ប្រ ហែល​ជា​១០​នាក់ កំពុងតែ​ធ្វើ​សកម្មភាព​ឃាត់​រថយន្ត មិន​ថា​រថយន្ត​ទៅ​ឬក៏​មក​នោះទេ​!​ដោយ អ្នកខ្លះ​មាន​​កាន់ដំបង​បញ្ជា​ចរាចរ​ណ៏​ឈរ​កាត់​រថយន្ត​ដឹកទំនិញ​មិន​ថា​រថយន្ត​ធំ​ឬ​តូច​ទេ​!​ធ្វើ​ឲ្យ​ពួកគាត់​មាន​ចម្ងល់​យ៉ាងខ្លាំង នាំគ្នា​និយាយថា​!​តើ​កំលាំង​ប៉ូលីស​ចរាចរ​ណ៏​ខេត្ត​១​ក្រុម​នេះ​កំពុងតែ​បំពេញ​បេសកម្ម​អ្វី​ទៅ​?​កំ​​ពុង​ត្រួតពិនិត្យ​រថយន្ត​គ្មាន​ផ្លាកលេខ​ក៏​មិនត្រូវ ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​និង​រថយន្ត​ដឹក​
​លើស​ទម្ងន់​ក៏​មិនមែន ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ក៏​មិនមែន​! ពួកគាត់​នាំគ្នា​រងចាំ​មើល​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​! តើ​ប៉ូលីស​ចរាចរ​ណ៏​ខេត្ត​១​ក្រុម​ដែល​ឈរជើង​នៅ​ចំនុច​ខាងត្បូង​គល់ស្ពាន​កំពង់ធំ​ជា​រៀងរាល់​យប់​នេះ​កំ ពុង​ធ្វើ​អ្វីខ្លះ​?​មួយសន្ទុះ​ក្រោយមក​ទើប​បានដឹង​ច្បាស់​ថា​!​ប៉ូលីស​ចរាចរ​ណ៏​ខេត្ត​១​ក្រុម​ដែល​ឈរជើង​នៅ​ចំនុច​ខាងត្បូង​គល់ស្ពាន​កំពង់ធំ គឺ​គ្មានអ្វី​ក្រៅពី​កំពុងតែ​ធ្វើ​សកម្មភាព​កាក់​រថយន្ត​តូចធំ​ឲ្យ​ឈប់ ចូល​បង់​
​លុយ​នោះទេ​!​ព្រោះ​គ្មាន​សម្ភារៈ​សម្រាប់​វាស់​ជាតិ​អាលកុល​!​ពួកគាត់​សួរថា តើ​សកម្មភាព​ទាំងអស់នេះ លោកស្នងការ​នគរបាល​ខេត្ត​និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ​បានដឹង​ដែរឬទេ​?​អំពី​បញ្ហា​ខាងលើនេះ​?​ពាក់ព័ន្ធ​ករណីនេះ​ដែរ​!
​ ​លោក​វរៈ​សេនី​យ៏​ឯក កែវ ហួ ស្នងការ​ង​នគរបាល​ខេត្ត​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​សណ្តាប់ ធ្នាប់ បាន​ឲ្យ​ដឹងថា​!​លោក​បាន​អនុញ្ញាតិ​ឲ្យ​ដាក់​កំលាំង​១​ក្រុម​នៅ​ចំនុច​គល់ស្ពាន​កំពង់ធំ​នេះ​គឺ​ដើម្បី​រងចាំ ជួយ​អន្តរា​គម​ន៏​នៅពេល​ដែលមាន​បញ្ហា​ផ្សេងៗ​កើតឡើង​ជាយ​ត្ថា​ហេតុ ចំណែក​រឿង​កាក់​រថយន្ត​យក​
​លុយ​នោះ គឺ​លោក​មិនបាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​របៀបនេះ​ទេ​!​លោក​ចាត់ការ​ពី​បញ្ហា​នេះ​!
​ ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សំអាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​!​លោក​បាន​
​អនុញ្ញាតិ​ឲ្យ​កំលាំង​ដាក់​ត្រួតពិនិត្យ​តែ​គ្រឿង​ស្រវឹង​ប៉ុណ្ណោះ​!​ប្រសិនណាបើ​មាន​ករណី​កាក់​រថយន្ត​យក​
​លុយ​មែន​នោះ​លោក​និង​ចាត់វិធានការ​ជាបន្ទាន់​!
​ ​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មាន​ប្រសា​ស​ន៏​ប្រាប់ថា​!​អាជ្ញាធរ​
​ខេត្ត​បាន​អនុញ្ញាតិ​ឲ្យ​ដាក់​កំលាំង​ត្រួតពិនិត្យ​តែ​គ្រឿង​ស្រវឹង​មួយ​មុខ​គត់​!​តែបើ​ពូត​គាត់​អនុវត្ត​ខុស​ពីបទ​Image2
​បញ្ជា​នេះ សូម​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់នោះ មក​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាខេត្ត​កំពង់ធំ​មក​!​កុំថាឡើយ ចាំ​មាន​គ្នាច្រើន​នាក់​នោះ សូម្បីតែ​១​នាក់ ក៏​ឯកឧត្តម​ចាត់ការ​ជូន​ដែរ​!
​ ​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ក៏​មានមតិ​ប្រជាពលរដ្ឋ​រិះគន់ថា​!​ឲ្យ​ពួកគាត់​ទៅ​ដាក់ពាក្យ​បណ្តឹង​ដល់ ខេត្ត​ឯណា​ទៅ វា​នាំ​តែ​ឲ្យ​ខាត​ពេលវេលា​រកស៊ី​នោះ​!​បើ​អាជ្ញាធរ​ដឹង​ហើយ​មិនមាន​វិធានការ​ទប់ស្កាត់​ទេ ពួកគាត់​ជា​ប្រជាពលរដ្ឋ​មានតែ​ទ្រាំ​តាម​កម្ម​វាសនា​ទៅ​!​ក្នុង​១​ជើងៗ​បង់លុយ​ឲ្យ​គេ​ពី​១០០០០៛ ទៅ​២០០០០៛​បន្តរ​ទៀត​ទៅ តែ​វា​ដូចជា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់​៕Image1 Image0
​ ​ ​ ​ ​ ​ ​ ​