កូន​តុងទីន​ប្រមាណ​ជិត​៥០​នាក់​នាំគ្នា​ព័ទ្ធ​ផ្ទះ​មេ​តុងទីន​ដែល​កើប​លុយ​ជាង​៣០​ម៉ឺន​ដុល្លា​រត់​បាត់​

0

​ខេត្តបន្ទាយមានជ័យ​
​អាជីវករ​ផ្សា​ហ៊ុយ​ឡេង​ដែលជា​កូន​តុងទីន​ប្រមាណ​ជិត​៥០​នាក់​បាននាំគ្នា​ព័ទ្ធ​ផ្ទះ​មេ​តុងទីន​ដែល​បាន​កើប​លុយ​ជាង​៣០​ម៉ឺន​ដុល្លា​រត់​បាត់​។​ការតវ៉ា​នេះ​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៨​មិថុនា​២០១៥​ដែល​ស្ថិតនៅ​ភូមិ​ចំការ​លោក​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ឈ្មោះ​សុធា​រី​ភេទ​ស្រី​និង​ឈ្មោះ​ស៊ី​ណាត​ភេទ​ស្រី​តំណាង​អាជីវករ​ជិត​៥០​នាក់​នៅ​ផ្សា​ហ៊ុយ​ឡេង​បាន​ប្រាប់ថា​អាជីវករ​នៅ​ផ្សារ​ហ៊ុយ​ឡេង​ប្រមាណ​ជិត​៥០​នាក់​ដែលជា​កូន​តុងទីន​ត្រូវបាន​មេ​តុងទីន​ឈ្មោះ ម៉ុ​ន​សារ៉េត ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​ដែលមាន​ប្តី​ឈ្មោះ សុន​ស៊ីម អាយុ​៤៣​ឆ្នាំ​មានកូន​៣​នាក់​ស្រី​២​នាក់​ដែល​នៅ​ភូមិ​កើតហេតុ​ខាងលើ​ខាងលើ​។​កូន​តុងទីន​បាន​បន្តទៀតថា​ឈ្មោះ ម៉ុ​ន​សារ៉េត​ជា​មេ​តុងទីន​ដែល​លេង​រយះពេល​៣​ទៅ​៤​ឆ្នាំ​មកហើយ​ដែល​នៅ​បន្ត​លេង​ចំនួន​៦​ខ្សែរ​ក្នុង​១​ខ្សែរ​ប្រមាណ​១២០​នាក់​ដែល​លេង​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ហ៊ុយ​ឡេង​ហើយ​ត្រូវបាន​កើប​លុយ​ចុងក្រោយ​រត់​ដែល​គឹ​ត​ជា​ទឹក​លុយ​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លា​។​ក្រោយពេល​ដឹងថា​មេ​តុងទីន​បោក​លុ​លហើយ​អាជីវករ​ដែលជា​កូន​តុងទីន​ប្រមាណ​ជិត​៥០​នាក់​បាន​នាំ​ជិះ​រថយន្ត​ជួល​និង​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​១០​គ្រឿង​មក​ឡោម​ព័ន្ធ​ផ្ទះ​មេ​តុងទីន​ដែល​គេចខ្លួនបាត់​នៅ​ភូមិ​ឃុំ​ខាងលើ​គឺ​ជួបតែ​ឱ​ពុក​ឈ្មោះ សឿ​ម៉ុ​ន​អាយុ​៦៧​ឆ្នាំ​។ ឱ​ពុក​មេ​តុងទីន​បាន​ប្រាប់ថា​គាត់​មិនបាន​ដឹង​ហើយ​ពាក់ព័ន្ធ​រឿងនេះ​ទេ​គ្រាន់តែ​ដឹង​កូនស្រី​ជា​មេ​តុងទីន​ដែល​ឃើញ​ដើរ​ប្រមូល​និង​បង់លុយ​រាល់ថ្ងៃ​ទៅ​កូន​តុងទីន​តែប៉ុណ្ណោះ​តែ​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​ស្រាប់តែ​បាត់​ពី​ផ្ទះ​មិនដឹង​ទៅណា​។ តំណាង​កូន​តុងទីន​ប្រាប់ថា​មូល​ហេតុដែល​ពួកគាត់​នាំគ្នា​មក​ឡោម​ព័ន្ធ​ផ្ទះ​មេ​តុងទីន​ទើប​ដឹងថា​មេ​ទង់​ទីន​៖​ឈ្មោះ ម៉ុ​ន​សារ៉េត បាន​កើប​លុយ​ហើយ​គេចខ្លួន​គឺ​ដើម្បី​តវ៉ា​សុំ​ឲ្យ​មេ​តុងទីន​ចូលខ្លួន​មក​សងលុយ​កូន​តាម​កំណត់​រយះពេល​២​ទៅ​៣​ថ្ងៃ​បើ​មិន​ចូលខ្លួន​មក​សង​គឺ​ត្រូវ​ប្តឹងទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។ image (2) image (1)ចំណែក​មេភូមិ​ចម្ការ​លោក​បាន​ប្រាប់ថា​ក្រោយពេល​ដែលមាន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ឡោម​ព័ន្ធ​ផ្ទះ​ឈ្មោះ​ម៉ុ​ន​សារ៉េត​ដែល​ចោទប្រកាន់​ដែល​បោក​លុយ​កូន​តុងទីន​ជាង​៣០​ម៉ឺន​ដុល្លា​គេចខ្លួនបាត់​នោះ​លោក​បានដឹងថា​ឈ្មោះ ម៉ុ​ន​សារ៉េត ជំពាក់​លុយ​អ្នកជិតខាង​លិច​ផ្ទះ​ចំនួន​២​ម៉ឺន​ដុល្លា​និង​៤១​លាន​រៀល​ហើយ​ប្លង់ដី​និង​ផ្ទះ​ត្រូវ​បានដាក់​ឲ្យ​ធានា​គារ​អស់ហើយ​។​មិនតែប៉ុណ្ណោះ​ឈ្មោះ​ខាងលើនេះ​បោក​លុយ​កូន​តុងទីន​នៅក្នុង​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​ជាច្រើន​រយ​នាក់​ទៀត​ដែល​វិច​លុយ​រត់​បាត់​តែម្តង​។​លោក​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែលជា​កូន​តុង​ទីនា​ញ​បោក​ឈ្មោះ ម៉ុ​ន សារ៉េត ត្រូវដាក់​បណ្តឹង​នៅ​សម​ត្ត​កិច្ច​ជំនាញ​និង​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕