ខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋថៃជាច្រើននាក់បាននាំគ្នាមកភ្ជួរលើដីស្រែខ្មែរជាថ្មីម្តងទៀត។ការភ្ជួរដីនៅលើទឹកដីខ្មែរនេះនៅត្រង់ចំណុច បង្គោលឡាក់៤៣ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។គួរបញ្ជាក់ផងដែរថានៅត្រង់ចំណុចថៃភ្ជួរដីនេះកាលកន្លងមកថ្មីៗ ខាងថៃបានមកឈូសឆាយលើដីខ្មែរ ប៉ុន្តែបន្ទាប់ពី មានកិច្ចអន្តរាគមន៍ពីសំណាក់ អាជ្ញាធរខ្មែរពួកថៃក៏បានផ្អាកកសម្មភាពភ្ជរទៅវិញតែនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះពួកថៃក៍បានចាប់ផ្តើមសកម្មភាពឈូសឆាយចូលលើដីខ្មែរបន្តទៀតហើយការភ្ជួរនេះបានប្រហែល១ពាន់ម៉ែត្រ។លោកសួង មឿនមេឃុំអូរបីជាន់ប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ៩ មិថុនានេះត្រាទ័ររបស់ថៃប្រហែលជិត១០គ្រឿង បានមកឈូសឆាយចូលដីខ្មែរប្រហែលជា១គីឡូ ម៉ែត្រនៅខាងកើតឆៀងខាងជើងបង្គោលឡាក់៤៣។លោកបានបន្តទៀតថា ទោះបីជាឃើញសកម្មភាពទាំងនេះក៏ដោយក៏អាជ្ញាធរមានសមត្ថកិច្ចនៅប្រចាំការនៅទីតាំងនេះមិនបានចេញមកអន្តរាគមន៍ទេបណ្តោយឲ្យគេបន្តសកម្មភាពគ្មានខ្លាចខ្មែរឡើយ។ពីព្រោះរឿងនេះជារឿងប្រទេសនិងប្រទេសបើយើងធ្វើខ្លាំងខ្លាចខុស។លោកបានបញ្ជាក់ទៀតថា “ថៃបានរំលោភចូលផ្លូវដែលខ្មែរបានធ្វើទៅទៀត ហើយប៉ូលីសសមត្ថកិច្ចការពារ ព្រំដែននៅចំណុចនេះហាក់មិនអើពើដែលជាហេតុធ្វើឲ្យការភ្ជួលរាល់របស់ភាគីថៃពន្លឿនតែម្តងគ្មានខ្លាចក្រែងរអែងបន្តិចសោះ។វាហាក់
បីដូចជាមានរឿងអ្វីនៅពីក្រោយហ្នឹងដែលយើងមិនបានដឹងច្បាស់”។លោកបានឲ្យដឹងទៀតថាកាលពីដើមដីនៅចំណុចខាងលើនេះ ខាងភាកីថៃជាអ្នកបង្កបង្កើនផលដំណាំឬធ្វើស្រែ ប៉ុន្តែដល់ពេលគណៈកម្មការចំរុះ ព្រំដែនទូទៅរបស់កម្ពុជា បានទទួល យកបង្គោលឡាក់លេខ៤៣បានន័យថា ខាងលិចដីថៃ និងខាងកើតដីខ្មែរ ហើយថៃត្រូវ បញ្ឈប់ការ ដាំដុះមកលើទឹក ដីកម្ពុជាទៀត ។ កាលពីអំឡុងឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានចេញ ស.ជ.ណ មិនអនុញ្ញាតិឲ្យថៃ មកដាំដុះលើកទឹកដីខ្មែរទៀតទេ ទោះបីក្នុងរូបភាពបែបណាក៏ដោយតែរហូតដល់ពេលនេះថៃនៅតែបន្តភ្ជួរដីនៅតំបន់ហាមឃាត់តែដដែល៕




































