​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ​នគរបាល​ឃាត់​ ​ខ្លួន​ករណី​សេព​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ ​បង្ក្រាប​និង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៨​មិថុនា​២០១៥

0

​ខេត្តព្រះវិហារ​
​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ​នគរបាល​ជំនាញ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​លោក​ស្រេង​វុ​ទ្ធា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ករណី​សេព​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​រួមមាន​វត្ថុតាង​មួយចំនួន​។​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៨​មិថុនា​២០១៥​ស្ថិតនៅ​ផ្ទះជួល​យីហោ​ឈ្មោះ​សាន់​សម្បត្តិ​ក្នុងភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​
​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​សមត្ថកិច្ច​នគរបាល​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៤​កញ្ចប់​តូច​ស្មើនឹង​៧​ក្រាម​និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​។​វត្ថុតាង​ផ្សេងទៀត​មានដូចជា​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង​លុយ​ចំនួន​១​លាន​៨​សែន​៧​ម៉ឺន​រៀល​និង​១៣១​ដុល្លារ​អាមេរិក​និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​
​លោក​មាឃ​សំ​អូន​ស្នងការរង​នគរបាល​ខេត្តព្រះវិហារ​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​០៩​មិថុនា​២០១៥​ថា​ជនសង្ស័យ​ទាំង​៦​នាក់​ខាង​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបសួរ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ទ្បើ​យ​។​នៅពេល​ស៊ើបសួរ​ចប់​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​PIC_2419
​លោក​ស្នងការរង​នគរបាល​បញ្ជាក់ថា​ជន​សង្ស័យ​រួមមាន​ទី​១​ឈ្មោះ​សំ​លុ​ន្នី​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​,​ទី​២​សំ​វ៉ាន់​នឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​យោធា​,​ទី​៣​សំ​ចាន់​ឆាយា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​អ្នក​ទាំង​៣​នេះ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​,​ទី​៤​តុ​ប​ភា​រុន​អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​,​ទី​៥​ឌុ​ច​សោភា​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​ចិន​ត្រូវជា​ប្រពន្ធ​តុ​ប​ភា​រុន​និង​ទី​៦​ឈ្មោះ​ពុំ​ស្រីមុំ​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សំ​លុ​ន្នី​គឺ​ជនសង្ស័យ​ទាំង​៦​នាក់​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ជាមួយគ្នា​៕PIC_2416