ពោធិ៍សាត់ ៖ រថយន្តក្រុងមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយរបស់គ្រួសារជាងសំណង់មួយ ដែលកំពុងតែធ្វើចរាចរស្របទិសលើផ្លូវជាតិលេខ៥ បណ្ដាលឲ្យស្លាប់ប្រពន្ធដែលអង្គុយខាងក្រោយ ឯប្ដី និងកូន២នាក់របួសធ្ងន់៕
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ១៦៥ និង១៦៦ផ្លូវជាតិលេខ៥ភូមិអូអាច់កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់វេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥៕
លោក លឹម សិម នាយប៉ុស្ត៍រដ្ឋបាលឃុំអូសណ្ដាន់បានទទួលព័ត៍មានពីសាក្សីឃើញឧប្បហែតុចរាចរណ៍នេះបាននិយាយថា ជនរងគ្រោះទាំងបីនេះបានធ្វើចរាចរណ៍ពីកើតទៅលិចនៅលើបន្ទាត់ផ្លូវជាតិលេខ០៥ ដោយប្រើមធ្យោបាយម៉ូតូសង់កូរ៉េពណ៍ក្រហមគ្មានស្លាក់លេខ ជិះគ្នាបីនាក់ប្ដីជាអ្នកឌុបកូនអាយុ៥ឆ្នាំអង្គុយកណ្ដាលនិងប្រពន្ធជាអង្គុយអោបកូនខាងក្រោយ៕
លោកនាយប៉ុស្ដ៍បន្តទៀតថា ជនរងគ្រោះបើតាមដែលអ្នកបានឃើញហែតុការណ៍នោះគឺគេនិយាថាគាត់ជិះលើចិញ្ចើមផ្លូវខាងស្ដាំដោយល្បឿនយឺតៗ ព្រោះម៉ូតូរបស់គាត់ហាក់បីដូចជាលែងចង់ទៅមុខទៀត ណាមួយវិញទៀតភ្លើងម៉ូតូបំភ្លឺផ្លូវនោះរៀងអុីវៗ ស្រាប់តែគាត់បើកមកដល់ចំនុចខាងលើត្រង់គីឡូមែ៉ត្ចន្លោះរលេខ ១៦៥និង១៦៦ ក៍មានរថយន្តក្រុងមួយគ្រឿងមា៉ក KEA ពណ៍បាញ់ឌុកពាក់ស្លាក់លេខភ្នំពេញ 3C 9196 បានធ្វើចរាចរណ៍ទិសដៅពីពីកើតទៅលិចស្របទិសគ្នា ៕ ដោយប្រើប្រាស់ល្បឿនលឿនវាក់និងម៉ូតូនៅខាងមុខ រៀងដូចជាមើមិនឃើញផងក៍បុកពីក្រោយម៉ូតូនោះ ចំពីមុខផ្នែកចំហៀងរថយន្តបណ្ដាលឲ្យអ្នកជិះម៉ូតូនោះជាជនរងគ្រោះបណ្ដាលឲ្យស្ត្រីជាភរិយាស្លាប់និងកន្លែងកើតហែតុភ្លាមៗ ហើយបុរសជាប្ដីនិងកូនអាយុ៥ឆ្នាំបានរងរបួសជាទម្ងន់ ឯរថយន្តបង្ករបានឈប់ចតក្បែរកន្លែងកើតហែតុរថតៃកុងរថយករូចខ្លួនតែម្ដង៕
នគរបាលចរាចរណ៍ស្រុកក្រគរបាននិយាយថា ស្ត្រីរងគ្រោះដែលស្លាប់នោះឈ្មោះ មីន ចន្ថា អាយុ៤៤ ឆ្នាំ អ្នករងរបួសជាប្ដីឈ្មោះ ឈឿន ផាន អាយុ៤៧ឆ្នាំ និងកូនប្រុសឈ្មោះ ឈឿន រក្សា ភេទប្រុស អាយុ៥ឆ្នាំ អ្នកទាំងបីមានទីលំនៅភួមិជើងព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕ នគរបាលចរាចរណ៍បានបន្ថែមទៀតឲ្យដឹងថាជនរងគ្រោះជាគ្រួសារតែមួយដោយបានមកពីធ្វើកាសំណងនៅឯស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក៍ចប់ការងារឌុបប្រពន្ធកូនក្នុងគោលបំណង់ត្រឡប់ទៅផ្ទះវិញ តែជាអកុសលដល់គ្រួសារនេះណាស់ដោយសារថយន្តក្រុងបើលឿនពេលយប់ មកបុកពីក្រោយពួកគេបណ្ដាល់ឲ្យស្លាប់និងរបួសតែម្ដង ៕ វត្ថុតាងទាំងពីត្រូវបានយកទៅរក្សាទុកក្រោយពេលវាស់វែងរូច
ហើយសពបញ្ជូនទៅសាច់ញ្ញាតិធ្វើបុណ្យឯអ្នករបួសបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ៕




































